en     km
en     km

​ទឹកភ្នែក​រាប់​ម៉ឺន​ដំណក់​ស្ដាយ​លោក​ គ្រី​ស្យ​ង់​ អ្នក​ជួយ​កុមារ​រើស​សំរាម​ស្ទឹង​មាន​ជ័យ

Share

ភ្នំពេញ៖ ទោះជា​សា្ល​ប់​ដោយសារ​ជំងឺ​ព្យាធិ​ និង​ស្លាប់​ក្នុង​វ័យចាស់​ជរា​ក្ដី​ តែ​ មនុស្ស​ ដែល​ធ្វើ​ល្អ​ ជួយ​ ជាតិ​ជួយ​ អ្នក​ក្រីក្រ​ កសាង​អំពើ​ល្អ​ បើ​ស្លាប់​ពិតជា​មានឈ្មោះ​ក្រអូប​សាយ​  ហើយ​ថែម​ទាំង​ស្ដាយ​ស្រ​នោះ​ ក្រៃ​លែង​។​

(រូបកណ្តាល) ភរិយារបស់ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ
(រូបកណ្តាល) ភរិយារបស់ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ

លោក​ គ្រី​ស្យ​ង់​ ហ្គោ​កឺ​ឡាំង​ ដេ​ប៉ា​លី​យ៉ែ​រ​ ជា​ជនជាតិ​បារាំង​ ដែល​ជា​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ បាន​ទទួលមរណភាព​ ក្នុង​ជន្មាយុ​៨២​ឆ្នាំ​ដោយ​រោគ​គា​ពា​ធ​។​លោក​ បាន​បន្សល់​នូវ​ភាព​សោកស្ដាយ​ និង​ រយ​លាន​ក្តី​ស្រលាញ់​យក​ទៅ​ជាមួយ​ផង​ដែរ​។​

​កុមារ​ និង​ ស្ត្រី​ដែល​ធ្លាប់​ទទួល​បានការ​ទំនុក​បំ​ម្រុ​ង​ និង​យកចិត្តទុកដាក់​ពី​លោក​ គ្រី​ស្យ​ង់​ បាន​បង្ហាញ​នូវ​ភាព​ ស្រណោះ​អាល័យ​ចំពោះ​ការ​លាចាក​របស់​លោក​ ដែល​គ្មាន​ថ្ងៃ​ត្រលប់​ឡើយ​។​ ពួក​គាត់​ក៏​បាន​ប្ដេជ្ញា​ថា​ នឹង​ធ្វើ​តាម​បណ្តាំ​របស់​លោក​ គ្រី​ស្យ​ង់​ ដែល​ឲ្យ​ចេះ​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​។​

​ដើម្បី​ជ្រាប​សូម​ស្តាប​បទ​យកការណ៍​ ដែល​រៀបចំ​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖

 

​សព​លោក​ គ្រី​ស្យ​ង់​ ហ្គោ​កឺ​ឡាំង​ ដេ​ប៉ា​លី​យ៉ែ​រ​ ជា​ជនជាតិ​បារាំង​ ដែល​ជា​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ បាន​បូជា​ហើយ​កាលពី​រសៀល​ ថ្ងៃ​ច័ន្ទ​ ទី​២៦​ខែកញ្ញា​ ឆ្នាំ​២០១៦​ នៅ​ វត្ត​ឫស្សី​សាញ់​ ក្នុង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

​សព​លោក​ត្រូវ​បាន​ដង្ហែ​ចេញពី​ ស្នាក់​ការ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ទៅ​កាន់​វត្ត​ឫស្សី​សាញ់​ ដោយ​មាន​អ្នកចូលរួម​ជា​ច្រើន​ពាន់​នាក់​។​ ពួក​គេ​ម្នាក់ៗ​បាន​រម្លឹក​ពី​ឈ្មោះ​អ្នក​មានគុណ​នេះ​។​

pse-3
ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅហែង​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ មាន​អាណាព្យាបាល​ អ្នក​ ធ្លាប់​បាន​សិក្សា​រៀនសូត្រ​ ឬ​ទទួល​បានការ​ជួយ​ពី​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ បាន​ចូលរួម​ក្នុង​ការ​ដង្ហែ​សព​លោក​។​ ដោយ​អ្នកខ្លះ​ជិះ​កង់​ ម៉ូតូ​ រ​ម៉ក់​កង់​បី​ ឡាន​ មាន​កាន់​ទៀន​ ធូប​ផ្កា​ ដើម្បី​ចូលរួម​ដង្ហែ​សព​ លោក​ដោយ​បង្ហាញ​សេចក្តី​ក្រៀមក្រំ​ក្រៃ​លែង​។​

​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​ក្រមា​បង់ក​ និង​ ឈរ​បង្ហូរទឹកភ្នែក​ នោះ​គឺ​អ្នកស្រី​គឹ​ម​ ស៊ុន​ មាន​ប្រសាសន៍​ទាំង​ ហូរ​ទឹកភ្នែក​។​ អ្នកស្រី​ ឈឹ​ម​ សុ​ន​ បាន​រៀបរាប់​ថា​ អ្នកស្រី​មានការ​សោក​ស្តោ​យ​ខ្លាំង​ណាស់​ ចំពោះ​លោក​ គ្រី​ស្យ​ង់​ ដែល​គេ​ ហៅ​ថា​ប៉ា​ពី​។

pse-9
​កែវភ្នែក​ទាំង​គូរ​សម្លឹង​ទៅ​កាន់​ក្បួន​ដង្ហែ​សព​លោក​ គ្រី​ស្យ​ង់​ ដែល​កំពុង​រំកិល​បន្តិចៗ​ម្តង​ទៅ​ខាង​មុខ​ កញ្ញា​ សំ​ ពិសី​ បាន​បង្ហាញ​ពី​ភាព​ សោកស្ដាយ​ពេល​បាត់បង​លោក​គ្រី​ស្យ​ង់​ ដែល​ពួក​គេ​ ហៅ​ថា​ ប៉ា​ពី​ ថា​ ការ​លាចាក​របស់​លោក​ នៅ​ពេល​នេះ​គឺ​ ដូច​ជា​បាត់​ឪពុក​ម្នាក់​ដែរ​។​

​បន្ត​ទាំង​សំឡេង​ញ័រៗ​ នារី​ដែល​មាន​អាយុ​២០​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា​ នាង​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​ នេះ​ជាង​១៥​ឆ្នាំ​មក​ហើយ​ ដែល​ធ្វើ​ឲ្យ​នាង​កែប្រែ​ជីវភាព​គ្រួសារ​ ឲ្យ​មាន​ភាពល្អ​ប្រសើរ​។​

pse-12
​ស្ត្រី​មួយ​រូប​ទៀត​អ្នកស្រី​ ឆែម​ ស្រី​មុំ​ ដែល​ជា​គ្រួសារ​ក្រីក្រ​ហើយ​ត្រូវ​បាន​ អង្គការ​យក​មក​ចិញ្ចឹម​ អ្នកស្រី​ រម្លឹក​ថា​ អ្នកស្រី​ជា​អ្នក​រើស​អេ​ត​ចាយ​ នៅ​តាម​គំនរ​សំរាម​ គ្មាន​ផ្ទះសំបែង​ ហើយ​ពេល​យប់​ដើរ​ដេក​តាម​ផ្លូវ​គឺ​ គ្មាន​ផ្ទះសំបែង​។​ ចំណែក​កូនៗ​មិន​ដែល​ស្គាល់​សាលា​នោះ​ទេ​។​ ក្នុង​ដៃ​កាន់​ផ្កាឈូក​ និង​ធូប​ អ្នកស្រី​ថា​ជីវិត​អ្នកស្រី​ដូច​ជា​ កើត​ថ្មី​នៅ​ពេល​បាន​មក​រស់នៅ​ក្រោម​ម្លប់​ របស់​អង្គការ​នៅ​ទី​នេះ​ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មាន​ជំនាញ​មួយ​អាច​ចិញ្ចឹមជីវិត​បាន​។

​ក្រៅពី​ការ​យំសោក​ស្ដាយ​លោក​គ្រី​ស្យ​ង់​ អ្នក​ហែ​ សព​ បាន​បង្ហាញ​អារម្មណ៍​ថា​ពួក​គាត់​នៅ​តែ​នឹក​ដល់​ គោលបំណង​ របស់​លោក​ គ្រី​ស្យ​ង់​ ដែល​តែងតែ​ ចង់​ឲ្យ​ពួក​គាត់​ចេះ​ស្រឡាញ់​គ្នា​ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​អ្នកស្រី​ ឈឹ​ម​ សុ​ន​ សន្យា​ រក្សា​ពាក្យ​សម្តី​ស្រលាញ់​ របស់​ប៉ា​ពី​អប់រំ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ដូច​ក្តី​បំណង​ប្រា​ថា្ន​លោក​។​

លោក អ៊ុក សុវណ្ណ ប្រធានស្តីទី អង្គការដើម្បីភាពញញឹមនៃកុមារ
លោក អ៊ុក សុវណ្ណ ប្រធានស្តីទី អង្គការដើម្បីភាពញញឹមនៃកុមារ

ចំណែក​លោក​ អ៊ុ​ក​ សុវណ្ណ​ ប្រធាន​ស្តីទី​ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ មាន​ប្រសាសន៍​ថា​ ការ​ប្រារព្ធ​ពិធី​បុណ្យសព​លោក​ គ្រី​ស្យ​ង់​ មាន​រយៈពេល​ខ្លី​នេះ​គឺជា​បំណង​ និង​ បណ្តាំ​របស់​លោក​ ដោយ​លោក​មិន​ចង់​ចំណាយ​ថវិកា​ច្រើន​ ចំណាយពេល​ក្មេងៗ​រៀន​ច្រើន​ទេ​។​

​លោក​បន្ត​ថា​ បណ្តាំ​ លោក​គ្រី​ស្យ​ង់​ ផ្សេង​ពី​នេះ​គឺ​ លោក​ចង់​ឲ្យ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ នៅ​តែ​អាច​បន្ត​ដំណើរការ​ ទៅ​មុខជា​រៀង​រហូត​ ទោះជា​គ្មាន​លោក​ក៏​ដោយ​។​នៅ​ពេល​នេះ​ មាន​កុមារ​ជាង​ ៦០០០​នាក់​ដែល​ទទួល​បានការ​ជួយ​ពី​អង្គការ​ និង​ មានការ​បង្រៀន​ផ្តល់​ជំនាញ​ផ្សេងៗ​។​ លោក​ អ៊ុ​ក​ សុវណ្ណ​ បន្ត​ថា​ លោក​នឹង​បន្ត​ សកម្មភាព​របស់​លោក​ គ្រី​ស្យ​ង់​ បន្ត​ទៀត​។

pse-13
​វិយោគកថា​ក៏​បាន​ចាប់ផ្តើម​មុន​ពេល​បូជាសព​លោក​គ្រី​ស្យ​ង់​។ ​លោក​ គ្រី​ស្យ​ង់​ ដេ​ប៉ា​លី​យ៉ែ​រ​ ជា​ជនជាតិ​បារាំង​ លោក​កើត​នៅ​ថ្ងៃ​ទី​ ២៧​ ខែកក្កដា​ឆ្នាំ​ ១៩៣៤​ នៅ​ជាយ​ទី​ក្រុងប៉ារីស​ លោក​បាន​ចូល​សិក្សា​ផ្នៃ​ក​ពាណិជ្ជកម្ម​នៅ​ទី​ក្រុងប៉ារីស​ ហើយ​លោក​ក៏​ធ្លាប់​បាន​បំរើកងទ័ព​បារាំង​រយៈពេល​៣​ឆ្នាំ​។​

​លោក​ក៏​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ IBM​ មួយ​ មុន​លោក​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​១៩៩៣​។​

pse-6​ក្រោយ​ពេល​លោក​ចូល​មក​ប្រទេស​កម្ពុជា​ លោក​ក៏​បាន​បន្តការងារ​ជា​ប្រធាន​ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ចាប់ពី​ឆ្នាំ​១៩៩៥​ គឺ​ពេល​នោះ​ហើយ​លោក​ចាប់ផ្ដើម​ជួយ​កុមារ​រាប់រយ​ នាក់​ដែល​ដើរ​ កាយ​សំរាម​ដើម្បី​រើស​អេ​ត​ចាយ​ នៅ​ទីនោះ​គឺ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​។​

​លោក​ គ្រី​ស្យ​ង់​ បាន​លះបង់​ពេលវេលា​ ធនធាន​ គ្រប់​បែប​យ៉ាង​ ក្នុង​រយៈ​២០​ឆ្នាំ​មកនេះ​ដើម្បី​ជួយ​ជីវិត​កុមារ​ក្រីក្រ​ ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រមាណ​ជា​ជាង​១​ម៉ឺន​នាក់​ដែល​អាច​ឲ្យ​ពួក​គេ​មានការ​ងារ​ធ្វើ​ និង​ មានចំណេះ​ជំនាញ​មួយ​សម្រាប់​ចិញ្ចឹមជីវិត​។​ លោក​ គ្រី​ស្យ​ង់​ ប្រៀប​បាន​រស្មី​មួយ​បំភ្លឺ​ក្នុង​ភព​ងងឹត​ចំពោះ​មនុស្ស​គ្មាន​ទីពឹង​និង​គ្រួសារ​ក្រីក្រ​ឲ្យ​មាន​ពន្លឺជីវិត​។​

​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ ក្នុង​ឆ្នាំ​ ១៩៦៤​ ជាមួយ​អ្នកស្រី​ ម៉ា​រី​ហ្វ្រ​ង់​ និង​មានកូន​ ចំនួន​៤​នាក់​ព្រមទាំង​ កូនចិញ្ចឹម​២​នាក់​។​

pse-10
​ថ្វី​ត្បិត​លោក​ គ្រី​ស្យ​ង់​ ជា​ជនជាតិ​បារាំង​ពិ​មែន​ តែ​ពិធី​បុណ្យសព​របស់​លោក​ប្រារព្ធ​ដូច​ពិធី​បុណ្យសព​ខ្មែរ​ផង​ដែរ​។​

​លោក​ គ្រី​ស្យ​ង់​ ហ្គោ​កឺ​ឡាំង​ ដេ​ប៉ា​លី​យ៉ែ​រ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ ព្រះ​រាជទាន​សញ្ជាតិ​ខ្មែរ​ និង​គ្រឿង​ឥស្សរិយយស​ ដល់​លោក​ និង​ភរិយា​។​ ជាមួយ​គ្នា​នេះ​ ព្រះ​មហា​ត្ស​ត្រី​សម្ដេច​សហ​នុ​មុនីនាថ​ ក៏​បាន​យាង​ទៅ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​លោក​ដែរ​។​

​នៅ​ពេល​នេះ​ទោះជា​កាយ​លោក​ គ្រី​ស្យ​ង់​ បាន​បែកធ្លាយ​ទៅ​ជា​ធាតុ​ផ្សេងៗ​ក្តី​ តែ​ក្តី​ស្រលាញ់​របស់​លោក​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​កុមារ​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ដក់​ជាប់​គ្មាន​ថ្ងៃ​ភ្លេច​ឡើយ​៕

 

Share

Image
Image
Image