en     km
en     km

តុលាការវៀតណាម​សម្រេច​ដាក់​ពន្ធនាគារ​​អ្នក​សរសេរ​ប្លុក​ ២ នាក់ដែលហ៊ានរិះគន់​រដ្ឋាភិបាល​​?

Share

វ៉ាស៊ិនតោន៖ ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ ទី​២៦​ កញ្ញា​ ម្សិលមិញ​ថា​ សេចក្តីសម្រេច​របស់​តុលាការ​វៀតណាម​ ដែល​សម្រេច​កាត់ទោស​សកម្មជន​ដីធ្លី​ពីរ​រូប​ និង​ជា​អ្នក​សរសេរ​ប្លុក​រិះគន់​នយោបាយ​វៀតណាម​ដ៏​ល្បីល្បាញ​ឱ្យ​ពន្ធនាគារ​ និង​តម្កល់​សាល ក្រម​ទុកជា​បានការ​។​  ក្រសួងការបរទេស​អា​មេ​រិ​ក​ បន្ត​ថា​ការ​សម្រេចសេចក្តី​របស់​រដ្ឋាភិបាល​វៀតណាម​លើក​ករណី​នេះ​ គឺ​បាន​ក្លាយជា​ក្តី​បារម្ភ​សម្រាប់​សហ រដ្ឋអាមេរិក​ ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម​។​

 

លោក ងៀង ហ៊ុង វិន(Nguyễn Hữu Vinh) ឈរខាងឆ្វេង និងសហការីលោក គឺ លោកស្រី ងៀង ធីមិន ថី(Nguyễn-Thị-Minh-Thúy) ឈរខាងស្តាំ។
លោក ងៀង ហ៊ុង វិន(Nguyễn Hữu Vinh) ឈរខាងឆ្វេង និងសហការីលោក គឺ លោកស្រី ងៀង ធីមិន ថី(Nguyễn-Thị-Minh-Thúy) ឈរខាងស្តាំ។

​លោក​ ម៉ាក​ តូ​នើ​រ​(Mark​ Toner)​ អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ​ថា​៖​ «​ការ​ប្រើប្រាស់​បទ​ប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ ដោយ​តុលាការ​វៀតណាម​សម្រាប់​ដាក់ទោស​បុគ្គល​ដែល​ប្រើ​សិទ្ធិ​របស់​ពួក​គេ​ដើម្បី​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នេះ​ គឺជា​បញ្ហា​អាក្រក់​ខ្លាំង​ណាស់​»​។​

​អ្នក​ល្បី​ខាង​សរសេរ​ប្លុក​រិះគន់​នយោបាយ​វៀតណាម​ លោក​ ងៀង​ ហ៊ុ​ង​ វិ​ន​(Nguyễn​ Hữu​ Vinh)​ វ័យ​ ៦០​ ឆ្នាំ​ និង​ជំនួយការ​របស់​លោក​ គឺ​ លោក ស្រី​ ងៀង​ ធី​មិន​ ថី​(Nguyễn-Thị-Minh-Thúy)​ អាយុ​ ៣៦​ ឆ្នាំ​បាន​ថ្លោះ​សិទ្ធិ​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍​ក្នុង​ករណី​នេះ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

ប្រការ​ដែល​មិន​អាច​ប្តឹង​ជំទាស់​នឹង​សាលក្រម​តុលាការ​ជាន់​ទាប​បាន​បែប​នេះ​ ក៏​ព្រោះតែ​តុលាការ​ជាន់ខ្ពស់​វៀតណាម​ បាន​តម្កល់​សាលក្រម​របស់​ពួក​គេ​ទាំង​ពីរ​ចូល​ជា​ស្ថាពរ​ទៅ​ហើយ​ ដោយ​តុលាការ​អះអាង​ជា​ថ្មី​ថា​ ពួក​គេ​ទាំង​ពីរ​បាន​រំលោភ​បំពាន​លើ​សេរីភាព​របស់​ស្ថាប័នរដ្ឋ​ និង​ធ្វើ​ឱ្យ​ប៉ះ ពាល់​ដល់​ផលប្រយោជន៍​សាធារណ​របស់​រដ្ឋ​។​

អ្នកល្បីខាងសរសេរប្លុករិះគន់នយោបាយវៀតណាម លោក ងៀង ហ៊ុង វិន។
អ្នកល្បីខាងសរសេរប្លុករិះគន់នយោបាយវៀតណាម លោក ងៀង ហ៊ុង វិន។

តុលាការ​បាន​សម្រេច​ដាក់ទោស​លោក​ វិ​ន​(Vinh)​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥​ ឆ្នាំ​ ចំណែក​សហការី​របស់​លោក​ គឺ​លោកស្រី​ ថី​(Thúy)​ ជាប់គុក​រយៈពេល​ ៣​ ឆ្នាំ​។​ ទាក់ទិន​សំណុំរឿង​នេះ​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​ក្រុម​អ្នកតស៊ូ​សេរីភាព​បញ្ចេញមតិ​ បាន​អំពាវនាវ​ទៅ​កាន់​តុលាការ​ដោះ​លែង​ពួក​គេ​ទាំង​ពីរ​នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។​

កាលពី​ថ្ងៃ​អង្គារ​តុលាការ​ក្នុងស្រុក​មួយ​ នៅ​ក្រុង​ហាណូយ​ បាន​ផ្តន្ទាទោស​សកម្មជន​ដីធ្លី​លោកស្រី​ កឹង​ ធី​ ថេ​វ​ (Cấn​ Thị​ Thêu)​ វ័យ​ ៥៤​ ឆ្នាំ​ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ២០​ខែ​ផង​ដែរ​ ពី​បទ​បង្ក​ឱ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​។​ អ្នកស្រី​ ថេ​វ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​បណ្តុះ​អាសន្ន​អស់​រយៈពេល​ជាង​ ៣​ ខែ​មក​ហើយ​ បន្ទាប់​ពី​អ្នកស្រី​បាន​ដឹកនាំ​ការ​តវ៉ា​នៅ​ក្រៅ​អាគារ​រដ្ឋាភិបាល​ប្រឆាំង​នឹង​អ្វី​ដែល​អ្នកស្រី​ហៅ​ថា​ ជា​ការ​រឹបអូស​ដីធ្លី​ខុសច្បាប់​។​

អ្នកស្រី កឹង ធី ថេវ (Cấn Thị Thêu)។រូបភាពពីFacebookអ្នកស្រីថេវ
អ្នកស្រី កឹង ធី ថេវ (Cấn Thị Thêu)។រូបភាពពីFacebookអ្នកស្រីថេវ

​លោក​ Toner​ អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ក៏​បាន​ថ្លែង​បន្ត​ទៀត​ថា​៖​ «​យើង​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​វៀតណាម​ ឱ្យ​ដោះ​លែង​បុគ្គល​ទាំង​បី​នាក់​ ព្រមទាំង​ពួក​អ្នកទោស​មនសិការ​ផ្សេង​ទៀត​។​ ជាង​នេះ​ទៅ​ទៀត​លោក​ថា​ វៀតណាម​ត្រូវ​អនុញ្ញាត​ឱ្យ​បុគ្គល​ទាំង​អស់នោះ​ អាច​សម្តែង​ទស្សនៈ​នយោបាយ​របស់​ពួក​គេ​ និង​ផ្តល់​សិទ្ធិ​ក្នុង​ការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ និង​គ្មាន​ការ​ដាក់ទោស​»​។

​ប្រភព​៖CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង