en     km
en     km

ខេត្ដ​មួយ​ចំនួន​ ក្នុង​ប្រទេស​កម្ពុជា​នឹង​ជួប​ប្រទះ​ជំនន់​ទឹកភ្លៀង​

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដី​ពី​កម្រិត​ទឹកភ្លៀង​ នឹង​ធ្លាក់​ក្នុង​បរិមាណ​ច្រើន​ចាប់ពី​ថ្ងៃ​ទី​ ២៧​ កញ្ញា​ ដល់​ថ្ងៃ​ទី​ ០៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​

ជំនន់ទឹកភ្លៀង ជន់លិចភូមិឋាន ផលដំណាំ ប្រព័ន្ធធារាសាស្ត្រ មួយចំនួន នៅក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ ។ប្រភពពីៈ ហ្វេសបុករបស់ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្ដីជូនដំណឹង​នេះ​បាន​ឲ្យ​ដឹង​ថា​ ខ្យល់មូសុង​និរតី​ កំពុង​តែ​បង្កើន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លើ​ឈូង​សមុទ្រ​ថៃ​។​ ជាង​នេះ​ប្រព័ន្ធ​សម្ពាធ​ទាប​ ក៏​កំពុង​តែ​អូស​បន្លាយ​កាត់​លើ​ភាគ​កណ្ដាល​ប្រទេស​ថៃ​ និង​ភាគ​ខាងត្បូង​ប្រទេស​ឡាវ​។​
ជំនន់ទឹកភ្លៀង ជន់លិចភូមិឋាន ផលដំណាំ ប្រព័ន្ធធារាសាស្ត្រ មួយចំនួន នៅក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ ។ប្រភពពីៈ ហ្វេសបុករបស់ ក្រសួងធនធានទឹក និងឧតុនិយម
ជំនន់ទឹកភ្លៀង ជន់លិចភូមិឋាន ផលដំណាំ ប្រព័ន្ធធារាសាស្ត្រ មួយចំនួន នៅក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ ។ប្រភពពីៈ ហ្វេសបុករបស់ ក្រសួងធនធានទឹក និងឧតុនិយម

យោង​តាម​ការ​ព្យាករណ៍​ ស្ថានភាព​អាកាសធាតុ​បាន​ឲ្យ​ដឹង​ថា​ តំបន់​វាលទំនាប​ និង​ខ្ពង់រាប​ នឹង​មាន​ភ្លៀង​នឹង​បង្កើន​ការ​ធ្លាក់​រ៉ា​យ​ប៉ាយ​ជាមួយ​បរិមាណ​កើនឡើង​ពី​បង្គួរ​ទៅ​ច្រើន​។​ ចំណែក​តំបន់​មាត់សមុទ្រ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។​
ជំនន់ទឹកភ្លៀង ជន់លិចភូមិឋាន ផលដំណាំ ប្រព័ន្ធធារាសាស្ត្រ មួយចំនួន នៅក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ ។ប្រភពពីៈ ហ្វេសបុករបស់ ក្រសួងធនធានទឹក និងឧតុនិយម
ជំនន់ទឹកភ្លៀង ជន់លិចភូមិឋាន ផលដំណាំ ប្រព័ន្ធធារាសាស្ត្រ មួយចំនួន នៅក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ ។ប្រភពពីៈ ហ្វេសបុករបស់ ក្រសួងធនធានទឹក និងឧតុនិយម

ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ក្នុង​សេចក្ដីជូនដំណឹង​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ អង្គារិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​ចំនួន​ ៦​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រ័​ត្ន​ឲ្យ​បាន​ខ្ពស់​ព្រោះ​ខេត្ដ​ទាំងនេះ​នឹង​ប្រឈម​ជាមួយ​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​ ០១​ ដល់​ថ្ងៃ​ទី​ ០៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​ ។​ ខេត្ដ​ទាំង​ ៦​ នោះ​រួម​មាន​ ខេត្ដ​ ពោធិសាត់​ ខេត្ដ​ កំពង់​ស្ពឹ​ ខេត្ដ​ កំពង់​ឆ្នាំ​ ខេ​ត្ក​កណ្ដាល​ ខេត្ដតាកែវ​ និង​ខេត្ដកំពត​ ៕

Share

Image
Image
Image