en     km
en     km

ព្យុះ​ទី​ហ្វុ​ង​នៅ​តៃវ៉ាន់​ ៖​ ជើងហោះហើរ​ រថភ្លើង​ សាលារៀន​ និង​ស្ថាប័ន​ធ្វើការ​នានា​នឹង​ត្រូវ​ផ្អាក់​នៅ​ថ្ងៃនេះ​

Share

​តៃវ៉ាន់​៖​ ជើងហោះហើរ​ និង​រថភ្លើង​ នឹង​ត្រូវ​រំខាន​ដោយ​ព្យុះ​ទី​ហ្វុ​ង​ទី​បី​ ក្នុង​ខែកញ្ញា​នេះ​ នៅ​លើ​កោះ​តៃវ៉ាន់​។​ ចំណែក​ស្ថាប័ន​ការងារ​ទាំង​រដ្ឋ​ និង​ឯកជន​ភាគច្រើន​ ព្រមទាំង​សាលារៀន​មួយ​ចំនួន​ផង​ដែរ​ ក៏​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​មួយ​រយៈ​នៅ​ថ្ងៃ​ អង្គារ​ ទី​២៧​ កញ្ញា​នេះ​។​ រីឯ​និយ័ត​ករ​ ហិរញ្ញវត្ថុ​ ក៏​បានឱ្យ​ដឹង​ថា​ ទីផ្សារ​ហិរញ្ញវត្ថុ​ របស់​កោះ​នេះ​ក៏​ត្រូវ​បិទ​នៅ​ថ្ងៃនេះ​ដែរ​។​

រូបភាពៈ AFP
រូបភាពៈ AFP

​ព្យុះ​ទី​ហ្វុ​ង​ដែល​មានឈ្មោះ​ថា​ Megi​ ត្រូវ​គេ​រំពឹង​ថា​ នឹង​អាច​ធ្វើ​ឱ្យ​មានការ​បាក់​ដី​ នៅ​ភាគ​ខាងកើត​ ឆ្នេរ​ លើ​កោះ​នេះ​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​។​

​លោក​ Hsieh​ Ming-Chang​ មន្ត្រី​ការិយាល័យ​អាកាសធាតុ​ បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថា​៖​ «​ក្រៅពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​ ក៏​នឹង​មាន​សន្ទុះ​ខ្យល់​ធំ​មួយ​ បក​ កាត់​កោះ​តៃវ៉ាន់​ដែរ​»​។​

​ក្រុមហ៊ុន​រថភ្លើង​របស់​កោះ​នេះ​ បាន​បញ្ជាក់​ថា​ ជើង​ចេញដំណើរ​ របស់​ខ្លួន​ នឹង​ត្រូវ​ផ្អាក​សេវា​ នៅ​ថ្ងៃ​អង្គារ​នេះ​។​ ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​ EVA​ Airways​ Corp​ ដែល​ជា​ជើងហោះហើរ​ អន្ដរជាតិ​ ដ៏​សំខាន់​របស់​កោះ​តៃវ៉ាន់​ ក៏​បាន​បញ្ជាក់​ថា​ ខ្លួន​ត្រូវ​លុប​ចោលការ​ហោះហើរ​ ហើយ​ក្រុមហ៊ុន​កំពុង​កំណត់​ពេលវេលា​ថ្មី​សម្រាប់​ការ​ហោះហើរ​។​

​គួរ​រំលឹក​ថា​ កាលពី​ដើមខែ​នេះ​ព្យុះ​ទី​ហ្វុ​ង​ Meranti​ បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ណាស់​ ២៨​ នាក់​នៅ​ក្នុង​ប្រទេស​ចិន​ និង​កោះ​តៃវ៉ាន់​ ហើយ​ព្យុះ​ទី​ហ្វុ​ង​នេះ​ក៏​បាន​បំផ្លាញ​ផ្ទះ​ សម្បែង​ពលរដ្ឋ​ជាង​មួយ​លាន​ខ្នង​ផង​ដែរ​៕​ ប្រភព​៖CNA

Share

Image
Image
Image