ក្រុងប៉ារីស ៖ មន្ត្រីប៉ូលិសបាននិយាយថា បុរសអាយុប្រមាណ ៦០ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារទៅលើមនុស្សម្នាដែលកំពុងដើរទិញអ៊ីវ៉ាន់ នៅក្រៅផ្សារទំនើបមួយកន្លែង ជិតក្រុងប៉ារីសកាលពីថ្ងៃចន្ទ ទី២៧ កញ្ញា ម្សិលមិញ។ ហេតុការណ៍នេះ បណ្ដាលឱ្យមនុស្សពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ មុនពេលដែលមនុស្សម្នា ឯទៀតរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។
ខណៈនេះ ប៉ូលីសកំពុងឡោមព័ន្ធជុំវិញផ្ទះរបស់អ្នកវាយប្រហារនោះ បន្ទាប់ពីជនដៃដល់រូបនេះបានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។ ហេតុការណ៍បាញ់ប្រហារនេះ បានបណ្តាលឱ្យស្ត្រីមានវ័យ ៥៧ឆ្នាំម្នាក់ និងបរុសវ័យ ៧៣ ឆ្នាំម្នាក់ទៀតរងរបួស។
យ៉ាងណាព្រះរាជអាជ្ញាក្រុងប៉ារីស បានធ្វើការសន្និដ្ឋានជាបឋមថាការវាយប្រហារនេះ គឺទំនងតើកចេញពីជម្លោះឯកជន៕ប្រភព៖CNA