en     km
en     km

បុរស​ម្នាក់​បាញ់ប្រហារ​លើ​អ្នកទិញ​អ៊ី​វ៉ា​ន់​ នៅ​ផ្សារ​ទំនើប​ក្រុងប៉ារីស​បណ្តាល​ឱ្យ​មនុស្ស​ ២​ នាក់​រង​របួស​

Share

​ក្រុងប៉ារីស​ ៖​ មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា​ បុរស​អាយុប្រមាណ​ ៦០​ឆ្នាំ​ម្នាក់​ បាន​បើក​ការ​បាញ់ប្រហារ​ទៅ​លើ​មនុស្ស​ម្នា​ដែល​កំពុង​ដើរ​ទិញ​អ៊ី​វ៉ា​ន់​ នៅ​ក្រៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ ជិត​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ចន្ទ​ ទី​២៧​ កញ្ញា​ ម្សិលមិញ​។​ ហេតុការណ៍​នេះ​ បណ្ដាល​ឱ្យ​មនុស្ស​ពីរ​នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ មុន​ពេល​ដែល​មនុស្ស​ម្នា​ ឯទៀត​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​។​

france-1
ខណៈ​នេះ​ ប៉ូ​លី​ស​កំពុង​ឡោម​ព័ន្ធ​ជុំវិញ​ផ្ទះ​របស់​អ្នក​វាយប្រហារ​នោះ​ បន្ទាប់​ពី​ជន​ដៃដល់​រូប​នេះ​បាន​រត់គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​។​ ហេតុការណ៍​បាញ់ប្រហារ​នេះ​ បាន​បណ្តាល​ឱ្យ​ស្ត្រី​មាន​វ័យ​ ៥៧​ឆ្នាំ​ម្នាក់​ និង​បរុស​វ័យ​ ៧៣​ ឆ្នាំ​ម្នាក់​ទៀត​រង​របួស​។​

​យ៉ាងណា​ព្រះរាជអាជ្ញា​ក្រុងប៉ារីស​ បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា​ការ​វាយប្រហារ​នេះ​ គឺ​ទំនង​តើក​ចេញពី​ជម្លោះ​ឯកជន​៕​ប្រភព​៖CNA​

Share

Image
Image
Image