en     km
en     km

លោក​ ម៉​ម​ សូណ​ង់​ដូ​ ប្ដឹង​ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​ទិញ​ ករណី​បរិហា​កេរ្តិ៍​ តែ​អ្នកវិភាគ​ថា​ លោក ​សូណ​ង់​ដូ​ គួរ​ឈប់​ធ្វើ​នយោបាយ🔊

Share

​​ភ្នំពេញ​៖​ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក​ ម៉​ម​ សុ​ណ​ង់​ដូ​ នៅ​ថ្ងៃ​ ចន្ទ​ ទី ២៦​ កញ្ញា​ នេះ​បាន​ចូល​ទៅ​បំភ្លឺ​ចំពោះ​មុខ​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជុំ វិញ​ពាក្យបណ្ដឹង​របស់​លោក​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​បទ​បរិហារ​កេ​រិ៍្ដ​ប្ដឹង​ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ។​

​ករណី​នេះ​សាស្ដ្រាចារ្យ​សិក្សា​ពី​នយោបាយ​បង្ហាញ​ការ​យល់​ឃើញ​ថា​ បើសិន​អ្នកនយោបាយ​មិន​ហ៊ាន​ទទួលយក​ការ​រិះគន់​ មិន​គួរ​មក​ធ្វើ​ជា​អ្នកនយោបាយ​ឡើយ​ ។

 

ព្រះអង្គ ប៊ុត ប៊ុនទិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ។ រូបភាពពីហ្វេសប៊ុក ព្រះអង្គប៊ុត ប៊ុនទិញ
ព្រះអង្គ ប៊ុត ប៊ុនទិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ។ រូបភាពពីហ្វេសប៊ុក ព្រះអង្គប៊ុត ប៊ុនទិញ

​ក្រោយ​ពី​ការ​ចូល​បំភ្លឺ​រឿង​នេះ​ភ្លាម​  វិទ្យុ​ស្ដ្រី​FM102​  បាន​សុំ​សម្ភាសន៍​លោក​ពី​មូលហេតុ​ដែល​លោក​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ។​ លោក​ ម៉​ម​ សុ​ណ​ង់​ដូ​ បាន​ប្រាប់​ថា​ ពីព្រោះ​តែ​ព្រះ​តេជគុណ​បាន​បរិហា​កេរ្ដិ៍​លោក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដល់​កិត្ដិយស​លោក​ក៏​ដូច​ជា​គណបក្ស​របស់​លោក​ ។​

​លោក​បន្ដ​ថា​ ព្រះសង្ឃ​ប៊ុត​ ប៊ុ​ន​ទិញ​ បាន​ចោទ​លោក​ថា​ ការ​បង្កើត​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិ បតេយ្យ​ គឺ​បំណង​ដើម្បី​កំទេច​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រោះតែ​លោក​ទៅ​ចរចា​សុំ​តំណែង​ពី​លោក​ កឹ​ម​ សុខា​ និង​ លោក​ សម​ រ​ង្ស៊ី​ ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ ។​ លោក​បាន​បញ្ជាក់​ទៀត​ថា​ ព្រោះតែ​ការ​ចោទ​នេះ​ហើយ​ទើ​ធ្វើ​ឱ្យ​លោក​ មិន​អាច​ ទុក​ឱ្យ​ព្រះសង្ឃ​អង្គ​នេះ​ បន្ត​ស្ថិត​ក្នុង​ភេទ​ជា​សង្ឃ​បាន​បន្ដ​ទៀត​។ លោក​ ម៉​ម​ សុ​ណ​ង់​ដូ​«​យើង​គោរព​ព្រះសង្ឃ​ជា​សាវក​របស់​ព្រះសម្មាសម្ពុទ្ធ​ ហើយ​បើ​ទុក​ឲ្យ​ព្រះសង្ឃ​យក​ស្បង់​ចីពរ​ទៅ​រកស៊ី​ ទៅ​ធ្វើ​នយោបាយ​ហើយ​ជា​ពិសេស​ទៅ​ និយាយ​ភរភូត​ បង្អាប់​មួយ​ បញ្ជើច​មួយ​ ដោយ​គ្មាន​ការ​ពិត​គឺ​វា​គ្រោះថ្នាក់​ដល់​អ្នកនយោបាយ​ផង​ និង​ ព្រះពុទ្ធ​សាសនា​ផង​»​។

​ជុំវិញ​ករណី​នេះ​វិទ្យុ​ស្ដ្រី​មិន​អាច​ស្វែងរក​ការ​បញ្ជាក់​ពី​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ បាន​ទេ​ព្រោះ​ព្រះ​អង្គ​កំពុង​គង់នៅ​សហរដ្ឋអាមេរិក​នៅឡើយ​ ។​

​ចំណែក​លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ ក្នុង​នាម​លោក​ ម៉​ម​ សូណ​ង់​ដូ​ ជា​អ្នក​ធ្វើ​នយោបាយ​មួយ​រូប​ ត្រូវ​តែ​បើក​ចិត្ដ​ឲ្យ​ទូលាយ​ដើម្បី​ទទួលយក​ការ​រិះគន់​ផ្សេងៗ​។​  ជាង​នេះ​លោក​យល់​ថា​ ការ​ប្ដឹង​អ្នក​រិះគន់​ដូច្នេះ​ មើលទៅ​ហាក់​មាន​បំណង​ ចង់​បំបិទ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​ ខណៈ​តុលាការ​នៅ​កម្ពុជា​មិន​ទាន់​មាន​ឯ​រាជ្យ​ពិតប្រាកដ​នៅឡើយ​ ។​

លោក សូ ចន្ថា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ ។
លោក សូ ចន្ថា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ ។

​សាស្ដ្រាចារ្យ​សិក្សា​ពី​នយោបាយ​បញ្ជាក់​ថា​ ពលរដ្ឋ​គ្រប់​រូប​គឺ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្ដែង​មតិស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ ។​ ដោយ​លោក​ពន្យល់​ថា​ បើ​អ្នកនយោបាយ​មិន​ហ៊ាន​ទទួលយក​ការ​រិះគន់​ ហើយ​មិន​ចង់​ឲ្យ​គេ​រិះគន់​ គឺ​មិន​គួរ​ធ្វើ​នយោបាយ​នោះ​ទេ​ ។​ លោក​ សូ​ ច​ន្ថា​«​សម្រាប់​ខ្ញុំ​គិត​ថា​ ការ​រិះគន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គឺជា​ផ្នែក​មួយ​ នៃ​ការ​បញ្ចេញមតិ​ ហើយ​បើ​អ្នកនយោបាយ​ខ្មែរ​មិន​ហ៊ាន​ទទួលយក​ការ​រិះគន់​ ហើយ​មិន​ចង់​ឲ្យ​គេ​រិះគន់​គួរតែ​ឈប់​ធ្វើ​នយោបាយ​ទៀត​ទៅ​»​។​

​សូម​ជម្រាប​ថា​ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ គឺជា​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ដែល​មាន​ប្រិ​ជា​ប្រិ​យ​មួយ​រូប​ ហើយ​ជាង​នេះ​ព្រះ​អង្គ​ក៏​ជា​សកម្មជន​ការពារ​ព្រៃឈើ​ផង​ដែរ​ ៕

Share

Image
Image
Image