en     km
en     km

លោក​ ម៉ូ​ឌី​ នឹងយក​ថ្ងៃកំណើត​លោក​ មហា​ត្មៈ​ គ​ន្ធី​ ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​

Share

ឥណ្ឌា៖ ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក​ នរិន្ទ​ត្រា​ ម៉ូ​ឌី​(Narendra​ Modi)​ និយាយ​កាលពី​ថ្ងៃអាទិត្យ​ ទី​២៥​ កញ្ញា​ថា​  ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំ​ជាងគេ​លំដាប់​ទី​បី​របស់​ពិភពលោក​ នឹង​ចូលរួម​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ស្តី​ពី​ ការ​ប្រែប្រួល​អាកាស ធាតុ​ នៅ​ថ្ងៃ​ទី​ ២​ ខែតុលា​ខាង​មុខ​នេះ​។​

នាយករដ្ឋមន្រ្តីឥណ្ឌា លោក នរិន្ទត្រា ម៉ូឌី(Narendra Modi) ។រូបភាពពីReuters
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នរិន្ទត្រា ម៉ូឌី(Narendra Modi) ។រូបភាពពីReuters

​ការ​ផ្តល់​សច្ចាប័ន​ពី​សំណាក់​ប្រទេស​ឥណ្ឌា​នៅ​ពេល​នេះ​ គឺ​ស្រប​ទៅ​តាម​អ្វី​ដែល​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំ​ជាងគេ​របស់​ពិភពលោក​ នឹង​សន្យា​ជួយ​ព​ន្លឿ​ន​ការ​អនុម័ត​ជា​ប្រវត្តិសាស្ត្រ​នៃ​កិច្ចព្រមព្រៀង​ប៉ា​រី​ស​ ស្តី​ពី​ ការ​ប្រែប្រួល​អាកាសធាតុ​ដែល​គ្រោង​បង្កើត​ឡើង​នៅ​ ខែធ្នូ​ ខាង​មុខ​នេះ​។​

​លោក​ ម៉ូ​ឌី​ និយាយ​ថា​៖«​នៅ​ថ្ងៃ​ទី​ ២​ ខែតុលា​ខាង​មុខ​នេះ​ ជា​ពេលវេលា​ដើម្បី​ធ្វើ​សច្ចាប័ន​លើ​ពិធីសារ​ COP21​ ។​ ប្រទេស​ឥណ្ឌា​នឹង​ធ្វើ​វា​នៅ​ Gandhi​ Jayanti​ »​។​ លោក​ ម៉ូ​ឌី​ បន្ត​ថា​ ការ​ជ្រើសរើស​ថ្ងៃនេះ​គឺ​សំដៅ​ដល់​ខួបកំណើត​លោក​ មហា​ត្មៈ​ គ​ន្ធី​ ដែល​មនុស្ស​ជា​ច្រើន​ស្គាល់​ថា​ លោក​ជា​ឪពុក​របស់​ឥណ្ឌា​សម័យ​ទំនើប​នេះ​។​

​លោក​ ម៉ូ​ឌី​ បាន​និយាយ​ទៀត​ថា​ លោក​បាន​ជ្រើសរើស​ខួបកំណើត​របស់​លោក​ គ​ន្ធី​(Gandhi)​ ជា​ថ្ងៃ​ដែល​យើង​ត្រូវ​បោះ​ជំហាន​ដើម្បី​កាត់​បន្ថយ​កាបូន​ឱ្យ​បាន​ទាប​មួយ​កំរិត​។​

លោក​ ម៉ូ​ឌី​ និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ជាតិ​គណបក្ស​ ប៉ា​រ៉ា​ទី​យ៉ា​ ចា​ណា​តា​(Bharatiya​ Janata)​ នៅ​ Kozhikode​ រដ្ឋ​ Kerala​ ថា​ កាលពី​ខែមិថុនា​ឥណ្ឌា​បង្ហាញ​ថា​ ខ្លួន​នឹង​ធ្វើការ​ឆ្ពោះទៅ​រក​ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ឆ្នាំ​នេះ​។​

COP21​ សំដៅ​ទៅ​លើ​សន្និសីទ​នៃ​ភាគី​ពិធីការ​ដែល​បាន​សន្យា​ ទាំង​ប្រទេស​អ្នកមាន​ និង​ប្រទេស​អ្នកក្រ​ក្នុង​ការ​ទប់ស្កាត់​ការ​កើនឡើង​កម្រិត​កាបូន​ និង​មាន​គោលបំណង​ដើម្បី​លុប​បំបាត់​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​សកម្មភាព​របស់​មនុស្ស​៕ ​ប្រភព​៖Reuters

Share

Image
Image
Image