en     km
en     km

WMC​ សហការ​ ជាមួយ​ដៃគូ​ជាតិ​ និង​អន្តរជាតិ​បើក​វេទិកា​ស្ដី​ពី​ការទទួល​បាន​ព័ត៌មាន​

Share

ភ្នំពេញ៖ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ (WMC)​ដែល​សហការ​ជាមួយ​ដៃគូ​ជាតិ​និង​អន្តរជាតិ​ នៅ​ថ្ងៃ​ចន្ទ​ទី​២៦​កញ្ញា​នេះ​ បាន​ បើក​វេទិកា​សហគមន៍​ ស្ដី​ពី​ការ​ទទួល​បាន​ព័ត៌មាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​។​

wmc1​តាម​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​  បាន​រាយការណ៍​ថា​ វេទិកា​នេះ​ មាន​ពលរដ្ឋ​ ជា​កសិករ​ តំណាង​សហគមន៍​នានា​ មក​ពី​ខេត្ត​ ស្វាយ​រៀង​ ព្រៃវែង​ តាកែវ​ កណ្ដាល​ និង​ភ្នំពេញ​ ហើយ​វេទិកា​នេះ​ ធ្វើ​ឡើង​ដោយ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ សហការ​ជាមួយ​ ក្រសួង​ព័ត៌មាន​ អង្គការ​ UNESCO​ ស្ថានទូត​ស៊ុ​យ​អ៊ែ​ត​  និង​ ការិយាល័យ​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ ប្រចាំ​នៅ​ កម្ពុជា​។​

​លោកស្រី​ ជា​ ស៊ុន​ ដា​ណែ​ត​ នាយិកា​ប្រតិបត្តិ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ បាន​ឡើង​ថ្លែង​ សុន្ទរកថា​ បើក​ កម្មវិធី​នេះ​ ដោយ​ លោកស្រី​បាន​លើក​ឡើង​អំពី​ សារ​ប្រយោជន៍​ និង​សារសំខាន់​ នៃ​ វេទិកា​នេះ​ ជូន​ដល់​តំណាង​ ដៃគូ​ពាក់ព័ន្ធ​និង​តំណាង​សហគមន៍​ មក​ពី​ខេត្ត​ទាំងនេះ​។​

​សូម​ជំរាប​ថា​ នេះ​ជា​លើក​ទី​ ១​ ឆ្នាំ​ទី​ ២​ ដែល​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​បាន​បើក​វេទិកា​នេះ​ឡើង​ ក្រោម​កិច្ច​សហប្រតិបត្ដិការ​ ឧ​ប​ត្ថ​ម​ដោយ​ អង្គការ​ UNESCO​ និង​ ស្ថានទូត​  ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​កម្ពុជា​ ដោយ​មាន​ក្រសួង​ព័ត៌មាន​ជា​ដៃគូ​សហប្រតិបត្ដិការ​មួយ​ផង​ដែរ​៕​  

 

Share

Image
Image
Image