សិង្ហបុរី៖ ក្រសួងសុខាភិបាលសិង្ហបុរីបានឱ្យដឹងថា រហូតមកទល់ពេលនេះមានចំនួនស្ត្រីមានផ្ទៃពោះសរុប ១៦ នាក់ ដែលរកឃើញថា មានផ្ទុកវីរុស Zika នៅក្នុងប្រទេសសិង្ហបុរី ក្នុងរយៈជិតមួយខែចាប់តាំងពីករណី Zika ត្រូវបានអាជ្ញាធរសិង្ហបុរីកំណត់អត្តសញ្ញាណជាលើកដំបូង។
វេជ្ជបណ្ឌិតជំនាញផ្នែកស្ត្រីមានផ្ទៃពោះ បានតាមដានយ៉ាងជិតស្និតជាមួយស្ត្រីមានផ្ទៃពោះទាំំងនោះ ដើម្បីផ្តល់នូវការប្រឹក្សា និងការគាំទ្រ។
គិតមកដល់ថ្ងៃសុក្រនេះ មានករណី Zika ចំនួន ៣៧៨ ករណីហើយ ក្នុងប្រទេសសិង្ហបុរី ។ នេះបើយោងតាមទិន្នន័យនៅលើគេហទំព័ររបស់ទីភ្នាក់ងារបរិស្ថានជាតិ។
ឆ្លើយតបទៅនឹងសំនួររបស់ទូរទស្សន៍ Channel NewsAsia ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការធ្វើតេស្តវីរុស Zika ចំនួន ៦៥៨ នាក់ ធ្វើឡើងរយៈ ១០ ថ្ងៃនៅក្នុងកំឡុង ខែកញ្ញា។
ក្រសួងសុខាភិបាលថា បញ្ហានេះកំពុងស្វែងរកគម្រោងដើម្បីបង្កើតកម្មវិធីការត្រួតពិនិត្យ តាមដានការវិវត្តនៃទារកដែលកើតលើស្ត្រីមានផ្ទៃពោះដែលផ្ទុក Zika៕CNA