វ៉ាស៊ីតោន៖ គ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ ដែលមានអនុភាពខ្លាំងក្លាមួយបានវាយប្រហារកោះហ្វីជី(Fiji) នៃប្រទេសតុងហ្គា នៅថ្ងៃអាទិត្យ ទី២៥ កញ្ញានេះ ប៉ុន្តែគ្មានសញ្ញាណគំរាមកំហែងពីព្យុះស៊ូណាមីនោះទេ។
តាមការស្ទង់ពីភូមិសាស្ត្រអាមេរិក (USGS) បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា គ្រោះរញ្ជួយដីនេះ កើតឡើងនៅឈូងសមុទ្រតុងហ្គា វេលាម៉ោង ៩និង២៨នាទីព្រឹក គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០០ គីឡូម៉ែត្រ ភាគឦសាននៃកោះហ្វីជី។
មជ្ឈមណ្ឌលស្រាវជ្រាវពីរលកស៊ូណាមីនៅតំបន់ប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅកោះហាវ៉ៃបាននិយាយថា គ្រោះរញ្ជួយដីនេះ មិនបង្កការគំរាមកំហែងរលកយក្សស៊ូណានោះទេ។
តាមការវាយតម្លៃពីផលប៉ះពាល់បឋមរបស់ (USGS) បានឱ្យដឹងថា អ្នកបាត់បង់ជីវិត និងរបួស និងការខូចខាត គឺមានកម្រិតតិចតួចតែប៉ុណ្ណោះ។