ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីចិនលោក លី កឺជាំង(Li Keqiang) កាលពីថ្ងៃសៅរ៍ ទី២៤ កញ្ញា បាននិយាយថា ចិនដល់ពេលវេលាសម្រាប់កំណត់ទិសដៅថ្មីនៅក្នុងទំនាក់ទំនងជាមួយប្រទេសគុយបាហើយ។ ការថ្លែងដូច្នេះ ធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបា។
ដំណើរទស្សនកិច្ចនេះ គឺជាលើកទីមួយរបស់លោកនាយករដ្ឋមន្ត្រីចិន ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាង ៥៦ ឆ្នាំកន្លងទៅ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក លី បានអំពាវនាវឱ្យប្រទេសទាំងពីរធ្វើយ៉ាងណាសហការឱ្យបានស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការ ផ្នែកជីវវិទ្យាថាមពលកកកើតឡើងវិញ កុំព្យូទ័រ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងចក្រកសិកម្ម ព្រមទាំងវិស័យវប្បធម៌ អប់រំ និង ទេសចរណ៍ផងដែរ។
សូមជម្រាបជូនថា ចិនគឺជាប្រទេសម្ចាស់បំណុលលំដាប់ទី១របស់ប្រទេសគុយបា ហើយក៏ជាដៃគូពាណិ ជ្ជកម្មទីពីររបស់ចិនខ្លួនផងដែរ បន្ទាប់ពីប្រទេស វេណេស៊ូអេឡា(Venezuela)។ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងគុយបា មានសរុប ១.៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៥៕ប្រភព៖CNA