en     km
en     km

លោកស្រី​ មូរ​ សុខ​ហួរ​ ទាមទារ​ឱ្យ​ដោះ​លែង​ស្ត្រី​ជាប់គុក​ដោយសារ​ការ​តស៊ូ​ការពារ​ដីធ្លី​

Share

​ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ លោក​ ស្រី​មូរ​ សុខ​ហួរ​ តំណាងរាស្ត្រ​ខេត្តបាត់ដំបង​បាន​អំពាវ​ពា​វ​ឱ្យ​តុលាការ​ធ្វើការ​ដោះ​លែង​ប្រជា ពលរដ្ឋ​ ជា​ពិសេស​ស្ត្រី​ដែល​តស៊ូ​ដើម្បី​ការពារ​ដីធ្លី​ និង​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​។​

 លោកស្រី មូរ​ សុខហួរ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ថ្លែងនៅថ្ងៃទី២៤កញ្ញា នៅទីស្តីការកណ្តាលបក្ស។រូបភាពWMC
លោកស្រី មូរ​ សុខហួរ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ថ្លែងនៅថ្ងៃទី២៤កញ្ញា នៅទីស្តីការកណ្តាលបក្ស។រូបភាពWMC

​លោកស្រី​ មូរ​ សុខ​ហួរ​ ថ្លែង​បែប​នេះ​ នៅ​ក្នុង​ទិវា​ប្រកាស​ប្រើ​រដ្ឋធម្មនុញ្ញ​លើក​ទី​ ២៣​ ដែល​ប្រារព្ធ​ធ្វើ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ចាក់​អង្រែ​លើ​ នៅ​ថ្ងៃ​ទី​ ២៤​ ខែកញ្ញា​នេះ​។​ លោកស្រី​បន្ត​ថា​៖«​ពេល​ណា​ស្ត្រី​យើង​ ចូល​ទៅ​ក្នុង​ពន្ធនាគារ​ ពេល​នោះ​គ្រួសារ​ស្ត្រី​យើង​មានការ​បាក់បែក​ ពេល​នោះ​អនាគត​កុមារ​យើង​អត់​មាន​ពន្លឺ​ទេ​។​ ដូច្នេះ​នៅ​រាល់ពេល​មានការ​ចាប់ចង​ប្រជា​ពល​ខ្មែរ​ដោយ​អយុត្តិធម៌​ ពេល​នោះ​រដ្ឋ​បាន​រំលោភ​នូវ​ស្មារតី​ និង​រដ្ឋធម្មនុញ្ញ​យើង​ហើយ​»​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ តំណាងរាស្ត្រ​រូប​នេះ​បន្ថែម​ថា​ រាជរដ្ឋាភិបាល​គួរតែ​ធានា​នូវ​ការពារ​ស្ត្រី​ និង​ផ្តល់​សេវា​សាធារណៈ​ដោយ​ឥត​គិតថ្លៃ​ស្ត្រី​ ជា​ពិសេស​ស្ត្រី​ដែល​គ្មាន​ទីពឹង​ និង​ស្ត្រី​មានកូន​ច្រើន​នៅ​ក្នុង​បន្ទុកគ្រួសារ​។​

លោកស្រី​បន្ត​ថា​ ស្ត្រី​គឺជា​អ្នក​ផ្តល់​កំណើត​ឱ្យ​មនុស្ស​ប្រសិនបើ​ជីវិត​ស្ត្រី​គ្មាន​លំនឹង​ទេ​ នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវិត​រាប់​លាន​នាក់​ផ្សេង​ទៀត​។​

​កាលពី​ពេល​ថ្មីៗ​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​កាត់ទោស​ស្ត្រី​បឹង​កក់​ ៤​ នាក់​ឲ្យ​ជាប់គុក​ ៦​ខែ​ ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ​ និង​បទ​ចោទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​។​ នៅ​ក្នុង​ចំណោម​នោះ​ អ្នកស្រី​ ទេព​ វ​ន្នី​ តំណាង​សហគមន៍​បឹង​កក់​កំពុង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធ​ធា​គារ​ព្រៃ​ស​៕

Share

ព័ត៌មានទាក់ទង

Image