រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សាហ្គី ឡារ៉ូស(Sergei Lavrov) បានប្រាប់ទៅកាន់អង្គការសហប្រជាជាតិថា រុស្ស៊ីមានផែនការដើម្បីបញ្ចប់ជម្លោះនៅប្រទេសស៊ីរី ដូច្នេះអាមេរិក និងរុស្ស៊ី ត្រូវតែរក្សាឱ្យបាននូវជម្រើសស្ងៀមស្ងាត់។
លោក ឡារ៉ូស ថ្លែងបែបនេះ នៅទីក្រុងភាគខាងជើងនៃទីក្រុងអាឡេប៉ូ ដែលក្រុងនេះបានជោកជាំដោយការវាយប្រហារតាមអាកាសឥតឈប់ឈរ ពីសំណាក់ពួកយោធាស៊ីរីដើម្បីដណ្តើមយកតំបន់ដែលពួកឧទ្ទាមបានកាន់កាប់។
ជាងប្រាំពីរថ្ងៃមកហើយ សហរដ្ឋអាមេរិក និងរុស្ស៊ីហាក់បរាជ័យក្នុងការបង្កើតឱ្យមានបទឈប់បាញ់គ្នាដែលអាចសម្របសម្រួលគ្នាបានកាលពីថ្ងៃចន្ទ។
លោក Lavrov បានដាក់ការស្តីបន្ទោសទៅលើអាមេរិកដែលបរាជ័យក្នុងការគ្រប់គ្រងក្រុមឧទ្ទាមដែលខ្លួនបានគាំទ្រ។ លោកនិយាយថា លក្ខខណ្ឌសំខាន់នៃបទឈប់បាញ់នេះ គឺសម្រាប់ក្រុមឧទ្ទាមដែលគាំទ្រដោយអាមេរិកដែលពួកគេអាចបំបែកខ្លួនពីពួកសកម្មប្រយុទ្ធបាន។
លោក Lavrov និយាយថា ប្រសិនបើទីតាំងរបស់ពួកសកម្មប្រយុទ្ធនៅ Nusra នេះអាចត្រូវបានកំណត់ឃើញថា ជាទីដែលអាចបញ្ឈប់ការកាប់សម្លាប់គ្នានោះ គឺលោកជឿជាក់ថា ការបញ្ឈប់អរិភាព និងការផ្តល់ជំនួយមួយនឹងអាចធ្វើទៅបាន។ លោកនិយាយបន្តថា ៖ «ឥឡូវនេះវាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរំខានណាមួយ» នៃកិច្ចព្រមព្រៀងអាមេរិក និងរុស្ស៊ី។
លោក Lavrov ក៏បានសង្កត់ធ្ងន់ផងដែរថា ៖«ការបង្ហូរឈាមនៅមជ្ឈិមប្រទេស និងនៅតំបន់អាហ្វ្រិកខាងជើង គឺផ្តើមចេញពីលទ្ធផលនៃ«ឥរិយាបទក្រអឺតក្រទម និងអារម្មណ៍ថាបញ្ហានេះគឺមិនអាចដោះស្រាយជាឯកតោភាគីបាន»។
លោក Kerry បាននិយាយថា លោកបានជួបជាមួយលោក Lavrov បាននៅក្នុងថ្ងៃនេះ ហើយថាយើងនឹងមានការរីកចំរើនលើការដោះស្រាយភាពខុសគ្នានៅលើប្រទេសស៊ីរី។
ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសនៅក្រុងអាឡិបប៉ូបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន ហើយយ៉ាងហោចណាស់មានជនស៊ីវិល ៤៥ នាក់បានស្លាប់។
ប៉ុន្តែប្រធានមន្ទីរពេទ្យនៅភាគខាងកើតដែលគ្រប់គ្រងដោយក្រុមឧទ្ទាមបានប្រាប់ Reuters ថា មនុស្ស ៩១ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងកាលពីថ្ងៃសុក្រ៕ប្រភព៖BBC