en     km
en     km

​ជម្លោះ​ស៊ី​រី​៖​ អា​មេ​រិ​ក​ និង​ រុ​ស្ស៊ី​ គ្រោង​ប្រកាស​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​

Share

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ សា​ហ្គី​ ឡា​រ៉ូ​ស​(Sergei​ Lavrov)​ បាន​ប្រាប់​ទៅ​កាន់​អង្គការសហប្រជាជាតិ​ថា​ រុ​ស្ស៊ី​មាន​ផែនការ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី​ ដូច្នេះ​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ ត្រូវ​តែ​រក្សា​ឱ្យ​បាន​នូវ​ជម្រើស​ស្ងៀមស្ងាត់​។​

ក្រុងអាឡិបប៉ូបានបំផ្លិចបំផ្លាញដោយការវាយប្រហារតាមផ្លូវអាកាស។រូបភាពពីBBC
ក្រុងអាឡិបប៉ូបានបំផ្លិចបំផ្លាញដោយការវាយប្រហារតាមផ្លូវអាកាស។រូបភាពពីBBC

​លោក​ ឡា​រ៉ូ​ស​ ថ្លែង​បែប​នេះ​ នៅ​ទីក្រុង​ភាគ​ខាងជើង​នៃ​ទីក្រុង​អា​ឡេ​ប៉ូ​ ដែល​ក្រុង​នេះ​បាន​ជោកជាំ​ដោយ​ការ​វាយប្រហារ​តាម​អាកាស​ឥត​ឈប់​ឈរ​ ពី​សំណាក់​ពួក​យោធា​ស៊ី​រី​ដើម្បី​ដណ្តើម​យក​តំបន់​ដែល​ពួក​ឧទ្ទាម​បាន​កាន់កាប់​។​

ជាង​ប្រាំពីរ​ថ្ងៃ​មក​ហើយ​ សហរដ្ឋអាមេរិក​ និង​រុ​ស្ស៊ី​ហាក់​បរាជ័យ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ដែល​អាច​សម្របសម្រួល​គ្នា​បាន​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​ Lavrov​ បាន​ដាក់​ការ​ស្តីបន្ទោស​ទៅ​លើ​អា​មេ​រិ​ក​ដែល​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​ក្រុម​ឧទ្ទាម​ដែល​ខ្លួន​បាន​គាំទ្រ​។​ លោក​និយាយ​ថា​ លក្ខខណ្ឌ​សំខាន់​នៃ​បទ​ឈប់​បាញ់​នេះ​ គឺ​សម្រាប់​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​អា​មេ​រិ​ក​ដែល​ពួក​គេ​អាច​បំបែក​ខ្លួន​ពី​ពួក​សកម្មប្រយុទ្ធ​បាន​។

​លោក​ Lavrov​ និយាយ​ថា​ ប្រសិនបើ​ទីតាំង​របស់​ពួក​សកម្មប្រយុទ្ធ​នៅ​ Nusra​ នេះ​អាច​ត្រូវ​បាន​កំណត់​ឃើញ​ថា​ ជាទី​ដែល​អាច​បញ្ឈប់​ការ​កាប់សម្លាប់​គ្នា​នោះ​ គឺ​លោក​ជឿជាក់​ថា​ ការ​បញ្ឈប់​អរិភាព​ និង​ការ​ផ្តល់​ជំនួយ​មួយ​នឹង​អាច​ធ្វើ​ទៅ​បាន​។​ លោក​និយាយ​បន្ត​ថា​ ៖​ «​ឥឡូវនេះ​វា​មាន​សារៈសំខាន់​ដើម្បី​ទប់ស្កាត់​ការ​រំខាន​ណាមួយ​»​ នៃ​កិច្ចព្រមព្រៀង​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​។​

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សាហ្គី ឡារ៉ូស(Sergei Lavrov) ។រូបភាពពីBBC
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សាហ្គី ឡារ៉ូស(Sergei Lavrov) ។រូបភាពពីBBC

​លោក​ Lavrov​ ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​ ៖«​ការ​បង្ហូរឈាម​នៅ​មជ្ឈិមប្រទេស​ និង​នៅ​តំបន់​អាហ្វ្រិក​ខាងជើង​ គឺ​ផ្តើម​ចេញពី​លទ្ធផល​នៃ​«​ឥរិយា​បទ​ក្រអឺតក្រទម​ និង​អារម្មណ៍​ថា​បញ្ហា​នេះ​គឺ​មិន​អាច​ដោះស្រាយ​ជា​ឯកតោភាគី​បាន​»​។​

​លោក​ Kerry​ បាន​និយាយ​ថា​ លោក​បាន​ជួប​ជាមួយ​លោក​ Lavrov​ បាន​នៅ​ក្នុងថ្ងៃនេះ​ ហើយ​ថា​យើង​នឹង​មានការ​រីក​ចំរើន​លើ​ការ​ដោះស្រាយ​ភាព​ខុស​គ្នា​នៅ​លើ​ប្រទេស​ស៊ី​រី​។​

​ក្រុម​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ី​រី​បាន​និយាយ​ថា​ ការ​វាយប្រហារ​តាម​ផ្លូវអាកាស​នៅ​ក្រុង​អា​ឡិ​ប​ប៉ូ​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ជា​ច្រើន​ ហើយ​យ៉ាង​ហោច​ណា​ស់មានជន​ស៊ី​វិល​ ៤៥​ នាក់​បាន​ស្លាប់​។​

​ប៉ុន្តែ​ប្រធាន​មន្ទីរពេទ្យ​នៅ​ភាគ​ខាងកើត​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​បាន​ប្រាប់​ Reuters​ ថា​ មនុស្ស​ ៩១​ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់​ផ្លោង​កាលពី​ថ្ងៃ​សុក្រ​៕​ប្រភព​៖BBC

Share

Image
Image
Image