en     km
en     km

បើ​ទំនប់​វា​រី​អគ្គិសនី​សំបូរ​ នៅ​ក្រចេះ​ត្រូវ​បាន​សាងសង់​ អាច​ប៉ះពាល់​ជីវភាព​របស់​ពលរដ្ឋ​

Share

ក្រុម​យុវជន​ការពារ​សង្គម​ និង​បរិស្ថាន​ រួម​ទាំង​ក្រុម​មាតា​ធម្មជាតិ​ នៅ​ថ្ងៃ​សុក្រ​ទី​២៣​កញ្ញា​នេះ​បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​ពីរ​គឺ​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​ក្រសួងបរិស្ថាន​ ដើ​ម្បើ​ស្នើ​ឲ្យ​ក្រសួង​ដែល​ពាក់ព័ន្ធ​ ឆ្លើយ​តប​ថា​តើ​ពិតជា​គ្រោង​ សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​សំបូរ​នេះ​មែនឬ​យ៉ាងណា​។​

youthtree
ប្រធាន​ក្រុម​យុវជន​ការពារ​សង្គម​ និង​បរិស្ថាន​ លោក​ ហ៊ុន​ វណ្ណៈ​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌មាន​ថា​ ការ​ដាក់​ញត្តិ​គឺ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​ រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នីមួយ​នេះ​ នៅ​ពេល​ឆាប់​នេះ​។​ លោក​ ហ៊ុន​ វណ្ណៈ​ អះអាង​ថា​ ប្រសិនបើ​មានការ​សាងសង់​ទំនប់​នេះ​មែន​នោះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ជាក់​ជា​មិន​ខាន​។​

​លោក​ឱ្យ​ដឹង​ថា​ញត្តិ​នេះ​ត្រូវ​បាន​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ឌិ​ត​ ទីណា​ បាន​ទទួលយក​ដោយ​សន្យា​ថា​ នឹង​ប្រគល់​ទៅ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​លោក​ ស៊ុ​យ​ សែ​ម​ ប៉ុន្តែ​លោក​ថា​អ្នកនាំពាក្យ​រូប​នេះ​មិន​បាន​សន្យា​ថា​នឹង​ឆ្លើយ​តប​ញត្តិ​នេះ​នៅ​ថ្ងៃ​ណា​នោះ​ទេ​។​

​លោក​ ហ៊ុន​ វ​ណ្ណះ​៖«​ចង់បាន​ព័ត៌មាន​ឱ្យ​ច្បាស់​ថា​ទំនប់​ហ្នឹង​សង់​អត់​ ហើយ​បើ​សង់​មែន​នៅ​ថ្ងៃខែ​ ឆ្នាំ​ណា​អ​ញ្ចឹ​ង​ហាស​ គោលបំណង​ពួក​ខ្ញុំ​មក​គឺ​ដាក់​លិខិត​ហ្នឹង​ជា​ទូទៅ​រដ្ឋាភិបាល​សង់​ទំនប់​ដើម្បី​បាន​ភ្លើង​ប៉ុន្តែ​បើ​ជាក់ស្តែង​បើ​ទំនប់​ហ្នឹង​សាងសង់​វា​ប៉ះពាល់​ប្រជាពលរដ្ឋ​ច្រើន​ ហើយ​ជា​ពិសេស​ទំនប់​ហ្នឹង​សង់​ គឺ​នៅ​ចំ​តំបន់​ផ្សោត​ អ​ញ្ចឹ​ង​បើ​ទំនប់​ហ្នឹង​សង់​គឺ​ផ្សោត​ទាំងអស់​នៅ​កាំ​ពី​ នៅ​ក្រចេះ​ហ្នឹង​ត្រូវ​ប៉ះពាល់​»​។​

​ញត្តិ​ដែល​បាន​ដាក់​ទៅ​ក្រសួង​ទាំង​ពីរ​ នេះ​បានឱ្យ​ដឹង​ថា​ពួក​គេ​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​នៅ​លើ​ដង​ទន្លេមេគង្គ​ ជា​ពិសេស​គម្រោង​ទំនប់​សំបូរ​ ដែល​ជា​គម្រោង​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ទំនប់​សំបូរ​នេះ​គេ​រំពឹង​ថា​អាច​នឹង​ផលិត​ថាមពលអគ្គីសនី​បាន​រហូត​ដល់​ទៅ​ ២៦០០​ មេ​ហ្គា​វ៉ា​ត់​៕​


Share

Image
Image
Image