en     km
en     km

​ជនសង្ស័យ​ ករណី​បំផ្ទុះ​គ្រាប់បែក​ត្រូវ​ចាប់ខ្លួន​ភ្លាមៗ​ ខណៈ​ករណី​លោក​ កែម​ ឡី​ ស្ថិត​ក្នុង​ភាពយឺត​យ៉ាវ​

Share

ភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​ ២៣​ កញ្ញា​នេះ​ សមត្ថកិច្ច​បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​ ៨​ នាក់​ នៅ​ក្នុង​សន្និសីទ​សា​ព័ត៌មាន​ ពាក់ព័ន្ធ​ករណី​បោក​គ្រាប់បែក​ស្ថិត​នៅ​សង្កាត់​ បឹង​កេង​កេង​៣​ ខណ្ឌចំការមន​ កាលពី​យប់​ថ្ងៃ​ទី​០៦​ កញ្ញា​កន្លង​មក​។​ ក្នុង​ករណី​នេះ​ យ៉ាងតិច​មនុស្ស​ ៣​នាក់​ បាន​រង​របួស​និង​ រថយន្ត​ជា​ច្រើន​គ្រឿង​រង​ការ​ខូចខាត​។​

ហេតុការណ៍ផ្ទុះគ្រាប់បែក កាលពីយប់ថ្ងៃអង្គារទី ០៦ កញ្ញា នៅផ្លូវសំខាន់មួយនៅកណ្ដាលរាជធានីភ្នំពេញ បានបណ្ដាលឱ្យមនុស្ស ៤ នាក់បានរងរបួស។
ហេតុការណ៍ផ្ទុះគ្រាប់បែក កាលពីយប់ថ្ងៃអង្គារទី ០៦ កញ្ញា នៅផ្លូវសំខាន់មួយនៅកណ្ដាលរាជធានីភ្នំពេញ បានបណ្ដាលឱ្យមនុស្ស ៤ នាក់បានរងរបួស។

​ស្នងការ​រាជធានី​ភ្នំពេញ​លោក​ ជួន​ សុវណ្ណ​ បាន​ថ្លែង​ ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៨​ នាក់​ ក្នុង​ករណី​ផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​ រាជធានី​ភ្នំពេញ​ ក្នុង​នោះ​មាន​ស្រី​ ៣​ នាក់​ និង​ប្រុស​ ៥​ នាក់​។​

​លោក​ ជួន​ សុវណ្ណ​ បញ្ជាក់​ថា​ ករណី​បោក​គ្រាប់បែក​នេះ​គឺ​ ជា​រឿង​គំនុំ​។​ លោក​ ជួន​ សុវណ្ណ​ ថា​ សមត្ថកិច្ច​ នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​នេះ​ ក្រោម​បទ​«​ឃាតកម្ម​គិត​ទុកជា​មុន​»​។​

​លោក​ ជួន​ សុវណ្ណ​៖«​ករណី​ប៉ុនប៉ង​ធ្វើឃាត​នេះ​ ហើយ​ការ​រៀបចំ​មនុស្សឃាត​ដោយ​មានការ​គ្រោងទុក​មុន​នេះ​គឺ​ បង្កើត​ឡើង​ដោយសារ​គំនុំ​»​។​

​ជុំវិញ​ករណី​នេះ​ដែរ​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ និង​ជា​សមាជិក​មូល​នី​ធិ​ កែម​ឡី​ គឺ​លោក​បណ្ឌិត​ មាស​ នី​ បាន​សាទរ​ ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ មាន​សមត្ថកិច្ច​ បាន​ចាប់​ជនសង្ស័យ​ ៨​ នាក់​បញ្ជូន​ទៅ​តុលាការ​។​ ទោះបី​យ៉ាងណា​ លោក​ បណ្ឌិត​ មាស​ នី​ ទទូច​ឲ្យ​អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​ព​ន្លឿ​ន​ ការ​ស៊ើបអង្កេត​ ក្នុង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​ អ្នកវិភាគ​ឯករាជ្យ​ លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​កន្លង​មក​ ឲ្យ​ដូច​ទៅ​នឹង​ករណី​បោក​គ្រាប់បែក​លើ​កំណាត់​ផ្លូវ​ ១៦៣​។​

​លោក​បណ្ឌិត​ មាស​ នី​៖«​ខ្ញុំ​គ្រាន់តែ​ប្រតិកម្ម​ភ្លាមៗ​ថា​ បើសិន​ករណី​សម្លាប់​លោក​ កែម​ ឡី​ ធ្វើ​អ​ញ្ចឹ​ង​ខ្ញុំ​សរសើរ​មែន​តែ​ន​ រដ្ឋាភិបាល​ ហើយ​ខ្ញុំ​គិត​ថា​សមត្ថភាព​រដ្ឋាភិបាល​មិន​អន់​ប៉ុន្មាន​ទេ​ ក្នុង​ការ​តាម​ស៊ើបអង្កេត​ ឬ​ក៏​ចាប់ខ្លួន​អ្នក​ដែល​ប្រព្រឹត្តិ​អំពើ​អ​ញ្ចឹ​ង​។​ ប៉ុន្តែ​គ្រាន់​ថា​ នៅ​កន្លែង​ដែល​ជា​ទិស​ដៅ​ដែល​រដ្ឋាភិបាល​ចង់រក​ទោះបី​ ទៅ​កៀន​ណា​ក៏​រក​ឃើញ​ដែរ​ ប៉ុន្តែ​ប្រសិនជា​រដ្ឋាភិបាល​មិន​ចង់រក​ទោះបី​រឿង​និង​នៅ​លើគោក​ក៏​រដ្ឋាភិបាល​រក​មិនឃើញ​ដែរ​»​

​ជុំវិញ​ឃាតកម្ម​លោក​ បណ្ឌិត​ កែម​ ឡី​  វិទ្យុ​ស្ត្រី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ ពី​អ្នក​នំ​ពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ បាន​ទេ​ នៅ​រសៀល​ថ្ងៃ​ទី​ ២២​ កញ្ញា​នេះ​ ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​។​ ប៉ុន្តែ​ លោក​ បញ្ជាក់​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ VOA​ ថា​ ឯកសារ​ និង​ភស្តុ​តាង​នៃ​សំណុំរឿង​ឃាតកម្ម​របស់​លោក​ កែម​ ឡី​ កំពុង​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​តុលាការ​។​

​បើ​តាម​ប្រភព​របស់​វិទ្យុ​អន្តរជាតិ​ផ្សាយ​ជា​ខេមរៈភាសា​ ដែល​ស្រង់​សម្ដី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា​ មិន​មាន​តម្រុយ​អ្វី​ថ្មី​ដែល​សមត្ថកិច្ច​ រក​ឃើញ​ឡើយ​ ក្រៅពី​ភស្តុ​តាង​ដាក់បន្ទុក​ថា​ បុរស​អះអាង​ថា​ខ្លួន​ឈ្មោះ​ ជួប​ សម្លាប់​ ជា​ឃាតករ​នោះ​។​
​រហូត​មក​ដល់​ថ្ងៃ​ទី​ ២៣​ ខែកញ្ញា​នេះ​ លោក​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​អស់​រយៈពេល​ជាង​២​ខែ​ហើយ​ ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ចាប់​បាន​ជនសង្ស័យ​ម្នាក់​គត់​គឺ​បុរស​ឈ្មោះ​ ជួប​ សម្លាប់​នេះ​៕

Share

ព័ត៌មានទាក់ទង

Image