en     km
en     km

យុវជន​៥​ប្រទេស​នឹង​ជួប​គ្នា​នៅ​ក្នុង​សិក្ខា​សា​សា​ ស្តី​ពី​បច្ចេកទេស​នៅ​កម្ពុជា​ស្អែក​នេះ​

Share

ភ្នំពេញ៖ ស្ថានទូត​សហរដ្ឋអាមេរិក​នឹង​រៀបចំ​សិក្ខាសាលា​«TechCam​ H2.0​ សំរាប់​យុវជន​មក​ពី​ប្រទេស​កម្ពុជា​ ភូមា​ ទ្បា​វ​ ថៃ​ និង​វៀតណាម​»​។​ សិក្ខាសាលា​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ នា​ព្រឹក​ថ្ងៃ​ទី​ ២៤​ ខែកញ្ញា​ ឆ្នាំ​២០១៦​ស្អែក​នេះ​ វេលា​ម៉ោង​ ៩​ ព្រឹក​ នៅ​ Raintree​ Cambodia​ (​អាគារ​លេខ​ ២៩៩​ ផ្លូវ​ព្រះ​អង្គឌួង​ ខណ្ឌដូនពេញ​ សង្កាត់​វត្ត​ភ្នំ​ រាជធានី​ភ្នំពេញ​)​។​

us-aយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ក្នុង​សិក្ខាសាលា​នោះ​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ លោក​ Willim​ Heidt​ នឹង​ថ្លែង​ សុន្ទរកថា​ស្តី​ពី​ «​ TechCam​ Cambodia​ H2.0​ »​ ទ្រទ្រង់​ផ្លូវទឹក​ល្អ​ នៅ​តំបន់​ទន្លេមេគង្គ​ក្រោម​ ហើយ​ក៏​មានការ​ចូលរួម​ពី​ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ លោក​ អ៊ា​ង​ សុ​ផា​ល្លែ​ត​ ក៏​ចូលរួម​ផង​ដែរ​។​

TechCam​ គឺជា​សិក្ខាសាលា​ស្តី​ពី​បច្ចេកទេស​មាន​រយៈពេល​ ២​ ថ្ងៃ​ ដែល​មានការ​ចូលរួម​ពី​អ្នកឯកទេស​ផ្នែក​បច្ចេកវិទ្យា​ នៅ​ក្នុង​ប្រទេស​ និង​មក​ពី​ក្រៅប្រទេស​ ដើម្បី​បង្រៀន​សមាជិក​ចំនួន​ ៥០​ នាក់​ នៃ​គំរោង​ស្តី​ពី​គំនិត​ផ្តួចផ្តើម​នៃ​មេដឹកនាំ​យុ​ជន​វ័យក្មេង​ នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​លោក​ប្រធានាធិបតី​ អូ​បា​ម៉ា​។​

​ការ​រៀបចំ​ឱ្យ​មាន​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ឱ្យ​ក្រុម​យុវជន​ មក​ពី​ប្រទេស​ទាំងនោះ​បាន​យល់​ដឹង​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ចាំបាច់​ ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ទឹក​ នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម​ហើយ​ ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ដើម្បី​ជំរុញ​ការ​សិក្សា​និង​អាជីព​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិត​វិទ្យា​។​

TechCam​ គឺជា​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក​ ធ្វើ​ឱ្យ​មានការ​ចូលរួម​ធ្វើ​ការងារ​និង​ការ​ផ្តល់​អំណាច​ឱ្យ​អ្នកចូលរួម​ តាម​រយៈ​ការ​បណ្តុះបណ្តាល​ ពួក​គេ​លើ​វិធី​ប្រើ​មធ្យោបាយ​បច្ចេកវិទ្យា​ដែល​ចំណាយ​អស់​សោហ៊ុយ​តិច​ ងាយ​យក​ទៅ​អនុវត្ត​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូម​ជំរាប​ថា​កន្លង​មក​ TechCam​ ចំនួន​ ៤០​ ត្រូវ​បាន​ធ្វើ​នៅ​ទូ​ទាំង​សាកលលោក​ ដោយ​ក្នុង​នោះ​ TechCam​ ចំនួន​ ពីរ​ ត្រូវ​បាន​ធ្វើ​កន្លង​មក​នៅ​កម្ពុជា​។​ ទី​មួយ​ ស្តី​ពី​ ការ​កសាង​សមត្ថភាព​ និង​ការ​ផ្តល់​អំណាច​ដល់​យុវជន​ ដែល​ត្រូវ​បាន​ធ្វើ​កាលពី​ខែមីនា​ ឆ្នាំ​២០១៣​ និង​ទី​ពីរ​ ស្តី​ពី​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​ត្រូវ​បាន​ធ្វើ​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៣៕​

Share

Image
Image
Image