en     km
en     km

​តុលាការ​ សម្រេច​ចោទ​ជា​ផ្លូវការ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​តាម​បណ្ដឹង​ សម្តេច​ ហ៊ុន​ សែន​

Share

ភ្នំពេញ៖ តុលាការក្រុង​ភ្នំពេញ​ បាន​សម្រេច​ ចោទប្រកាន់​លោកស្រី​ ថា​ក់​ ឡា​នី​ ពី​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​ ៣០៥​ មាត្រា​ ៤៩៤​ និង​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​

លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ត្រូវបាន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោត លើកអភ័យឯកសិទ្ធិព្រឹទ្ធសភា របស់លោកស្រី។
លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ត្រូវបាន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោត លើកអភ័យឯកសិទ្ធិព្រឹទ្ធសភា របស់លោកស្រី។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​(​ Telegram)​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​នេះ​ថា​តុលាកា​បាន​ ចោទប្រកាន់​លោកស្រី​ ថា​ក់​ ឡា​នី​ ជា​ផ្លូវការ​ហើយ​ ។​ លោក​បន្ត​ថា​ មេធាវី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ គឺ​ លោក​ គី​ តិច​ ជាដើម​បណ្ដឹង​  ដែល​បាន​ប្តឹង​អ្នកស្រី​ ថា​ក់​ ឡា​នី​ ជា​សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​  ប៉ុន្តែ​ លោក​ ពុំ​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ជំនុំជម្រះ​នៅ​ពេល​ណា​នៅឡើយ​ទេ​។​

​លោក​ លី​ សុ​ផា​ណា​៖«​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ សម្រេច​ បញ្ជូន​សំណុំរឿង​ដែល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ប្តឹង​ពី​ឈ្មោះ​ ថា​ក់​ ឡា​នី​ ជា​សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់​ »​។​

​ពាក្យបណ្ដឹង​នេះ​ចោទប្រកាន់​លើ​លោកស្រី​ ថា​ក់​ ឡា​នី​ ពី​បទ​ បរិហា​កេរ្តិ៍​ ជា​សាធារណៈ​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​ វិក​វរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម​ ប្រព្រឹត្ត​នៅ​ភូមិ​ប៉ា​តាង​ ឃុំ​ប៉ា​តាង​ ស្រុក​លំ​ផាត់​ ខេត្តរតនគិរី​ កាលពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៦​ តាម​មាត្រា​ ៣០៥​ មាត្រា​ ៤៩៤​ និង​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​ ។

​ការ​សម្រេច​បញ្ជូន​សំណុំរឿង​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង​ ធ្វើ​ឡើង​បន្ទាប់​ពី​ ព្រឹទ្ធសភា​ចំនួន​ ៤៦​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ០១​ ខែ​ កញ្ញា​ ឆ្នាំ​កន្លង​មក​ បាន​បោះ​ឆ្នោត​ លើក​អភ័យឯកសិទ្ធិ​សភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ ដើម្បី​បើកផ្លូវ​ឱ្យ​តុលាការ​បន្ត​នីតិវិធី​។​

​កាលពីដើម​ខែសីហា​ ឆ្នាំ​២០១៦​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្តឹង​សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្សប្រឆាំង​ លោកស្រី​ ថា​ក់​ ឡា​នី​ និង​លោក​ សម​ សម​ រ​ង្ស៊ី​ ដោយ​ទាមទារ​សំណង​ចំនួន​ ១០០​រៀល​ ករណី​លោកស្រី​ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចោទ​សម្តេច​ថា​ ជា​អ្នក​រៀបចំ​ការ​បាញ់​សម្លាប់​លើ​លោក​បណ្ឌិត​ កែម​ ឡី​៕​

Share

Image
Image
Image