en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ម្ចាស់​រថយន្ដឈ្នួល​កុំ​ដំឡើង​ថ្លៃ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​

Share

ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​នៅ​ថ្ងៃនេះ​ អំពាវនាវ​ជា​ថ្មី​ម្ដងទៀត​ឱ្យ​ម្ចាស់​រថយន្ដឈ្នួល​ កុំ​ដំឡើង​ថ្លៃ​ឈ្នួល​ធ្វើ​ដំណើរ​ នៅ​ពេល​ពលរដ្ឋ​សម្រុក​ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​ជួបជុំ​គ្រួសារ​។​

ការជិះរថយន្តឈ្នួលទៅស្រុកកំណើតរបស់ប្រជាពលរដ្ធ នាពេលកន្លងមក
ការជិះរថយន្តឈ្នួលទៅស្រុកកំណើតរបស់ប្រជាពលរដ្ធ នាពេលកន្លងមក

​ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្ដ្រី​ធ្វើ​ឡើង​ នៅ​ពេល​សម្ដេច​ ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ដ្រ​ នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​២២​ ខែកញ្ញា​នេះ​។​

​ក្នុង​ពិធី​នេះ​សម្ដេច​បាន​ចាប់អារម្មណ៍​ ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​ជនរួមជាតិ​ដែល​ចេញ​ ដំណើរ​ពី​ទីប្រជុំជន​ ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​ ដើម្បី​ចូលរួម​អបអរសាទរ​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ និង​ជួបជុំ​គ្រួសារ​ ដែល​ឆ្លៀតឱកាស​នេះ​ សម្ដេច​បាន​អំពាវនាវ​ ឱ្យ​ក្រុម​ម្ចាស់​រថយន្ដឈ្នួល​ដឹក​អ្នកដំណើរ​ កុំ​តំឡើង​ថ្លៃ​រថយន្ដ​ ដើម្បី​ជា​ប្រយោជន៍​ជួយ​ដល់​អ្នកដំណើរ​ដែល​ទៅ​លេង​ស្រុក​។​ តែ​យ៉ាងណា​ក៏​ដោយ​ គេ​សង្កេត​ឃើញ​ម្ចាស់​យានយន្ដ​ព្យាយាម​តំឡើង​ថ្លៃ​ការ​ធ្វើ​ដំណើរ​នៅ​គ្រប់​រដូវ​បុណ្យ​ទាន​ទាំងអស់​ ខណៈ​ដែល​អាជ្ញាធរ​ មិន​មាន​វិធានការ​ជាក់លាក់​ និង​មាន​ប្រសិទ្ធិ​ភាព​ លើ​ម្ចាស់​យានយន្ដ​ទាំងនោះ​។​

​ជាមួយ​គ្នា​នេះ​ សម្ដេច​ក៏​បាន​អំពាវនាវ​អោយ​ម្ចាស់​យានយន្ដ​ទាំងអស់​ ដែល​ចេញដំណើរ​ទៅ​លេង​ស្រុក​កំណើត​ ជួបជុំ​គ្រួសារ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បើកបរ​ដែល​ជា​ការ​ បញ្ចៀស​នូវ​គ្រោះថ្នាក់​ណាមួយ​៕


Share

ព័ត៌មានទាក់ទង

Image