en     km
en     km

ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​គាំ​ទ្រ​ឲ្យ​មាន​ច្បាប់​ឧក្រិដ្ឋ​កម្ម​អ៊ីន​ធើ​ណែត​ ​តែ​មិន​ត្រូវ​រំលោភ​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ​

Share

​ក្រុម​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ជាតិ​ ​និង​អន្ត​រ​ជាតិ​ ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​ច្បាប់​ឧក្រិ​ដ្ឋកម្ម​អ៊ីន​ធើ​ណែត​ ​ដើម្បី​ប្រមូល​មតិ​យោបល់​របស់​អ្នក​ជំនាញ​ជាតិ​ ​​និង​អន្តរ​ជាតិ​ផ្នែក​បចេ្ចក​វិទ្យា​ ​និង​ព័ត៌​មាន​វិទ្យា​ ​ដើម្បី​ដាក់​ជូន​​រដ្ឋា​ភិបាល​ពិចារ​ណា​មុន​នឹង​​បង្កើត​សេច​ក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីន​ធើ​ណែត​។​ ​កិច្ច​ប្រជុំ​ពិ​គ្រោះ​យោបល់​នេះ​ ​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ ​គឺ​ថ្ងៃ​ទី​២៤​ ​កក្ដដា​ ​ឆ្នាំ​២០១៥​នេះ​ នៅ​សណ្ឋា​គារ​​សាន់​​វ៉េ​​ក្នុង​​រាជ​​ធា​នី​​ភ្នំពេញ​។​ ​

ក្នុង​កិច្ច​ប្រជុំនេះ ​មាន​អ្នក​ចូល​រួម​ជាង​៧០​នាក់​សុទ្ធ​​សឹង​ជា​ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ​និង​ក្រុម​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ឧក្រិដ្ឋ​កម្ម​អ៊ីន​ធើ​ណែត​ ​បាន​ពិភាក្សា​គ្​នាដើម្បី​ធ្វើ​ឲ្យ​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះ​ ​មាន​លក្ខណៈ​បើក​ទូលាយ​ ​មិន​បំ​បិទ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​។​

cyberlawcrime

លោក​ ​ជ័យ​ ​តិច​ ​ជា​អ្ន​ក​សម្រប​សម្រួល​របស់​អង្គការ​ ​Freedom​ ​House​ ​ប្រចាំ​នៅ​​កម្ពុជា​ ​បាន​ឲ្យ​ដឹង​​​ថា​​ ​កិច្ច​ប្រជុំ​ពិ​គ្រោះ​យោបល់​នេះ​ ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ​គឺ​ដើម្បី​ប្រមូល​យោបល់​ពី​អ្នក​ពាក់​ព័ន្ធ​ ហើយ​លទ្ធ​ផល​នៅ​ថ្ងៃ​នេះ​ ​គឺ​នឹង​ដាក់​ជូន​ ​រដ្ឋា​ភិបាល​។​ ​លោក​បន្ថែម​ថា​ ​ក្រោយ​ពី​កិច្ច​ពិគ្រោះ​យោបល់​នេះ​ ​ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​នឹង​រៀប​ចំ​សិក្ខា​សាលា​ពិ​គ្រោះ​យោបល់​ជា​មួយ​រដ្ឋា​ភិបាល​ នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​ ​ដើម្បី​ឲ្យ​រដ្ឋា​ភិបាល​ពិនិត្យ​​ ​និង​ផ្តល់​យោ​បល់​មក​វិញ​។​ ​«​ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ ​បាន​ទទួល​លិ​ខិត​ពី​ក្រ​សួង​ប្រៃ​សណី​យ៏ ​និង​ទូរ​គមនាគមន៍​ថា​ដើម្បី​ឲ្យ​ច្បាប់​នេះ​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ពលរដ្ឋ​ និង​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​ម​តិ​។​

សម្លេង៖

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ អ្នក​នាំ​​ពាក្យ​ក្រសួង​ប្រៃស​ណីយ៍​ និង ទូរគមនាគមន៍​ លោក​ ខូវ​ មករា​ ​បាន​និយាយ​ថា​ ទាក់ទង​ទៅនឹ​ង​សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋ​កម្ម​​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គម​នាគមន៍​នេះ​ ក្រសួង​គ្រាន់​តែ​រៀប​ចំ​ធ្វើ​បាន​បន្តិច​ ហើយ​ក៏​ផ្អាក​លែង​ធ្វើ​ និង​មិន​មាន​បាន​ពិភាក្សា​អ្វី​ទៀត​ទេ​។​​

សម្លេង៖

​គួរ​បញ្ជាក់​ថា​ កិច្ច​​ប្រជុំ​ពិគ្រោះ​យោបល់​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នេះ​ គឺ​ជា​លើក​ទី​៥​ហើយ​ ដោយ​កិច្ច​ពិគ្រោះ​យោបល់​ទី១​ គឺ​ធ្វើ​ជា​​មួយ​​យុវ​ជន​​ ​ទី​២​ធ្វើ​ជាមួយ​​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ ​ទី​៣​ ធ្វើ​ជាមួយ​អ្នក​សារ​ព័ត៌​មាន​ និង​​កិច្ច​ពិគ្រោះ​យោ​បល់​ទី​៤​ ធ្វើ​ជាមួយ​វិស័យ​ឯកជន​។​ ក្រោយ​ពី​រៀ​ប​ចំ​កិច្ច​ពិគ្រោះ​យោបល់​ទាំង​៥​លើក​នេះ​អង្គការ​ Freedom House ​នឹង​ចង​ក្រង​ជា​សេចក្តី​ថ្លែង​ការ​ទាក់​ទង​នឹង​សិទ្ធិ​ប្រើ​ប្រាស់​អ៊ី​ធើ​ណែត​ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​។​

Share

ព័ត៌មានទាក់ទង

Image