en     km
en     km

ជនសង្ស័យ​ដែល​បាន​វាយប្រហារ​នៅ​ញូ​វ​យ៉​ក​ ត្រូវ​ចោទប្រកាន់​លើ​ករណី​បំផ្ទុះ​គ្រាប់បែក​

Share

​ញូ​វ​យ៉​ក​៖​ អាជ្ញាធរ​អា​មេ​រិ​កបាន​ចោទប្រកាន់​ជនសង្ស័យ​ម្នាក់​ លើ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​បុរី​ញូ​វ​យ៉​ក​ គឺ​លោក​ អា​មេ​ត​ ខាន​ រ៉ូ​ហា​មី​(Ahmad​ Khan​ Rahami)​ កាលពី​ថ្ងៃ​អង្គារ​ ទី​២០​ កញ្ញា​ ពី​បទ​ប្រើប្រាស់​អាវុធ​ធ្វើ​ឱ្យ​មាន​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ​ និង​បទ​ចោទ​ ៣​ ករណី​ផ្សេង​ទៀត​លើ​ការ​វាយប្រហារ​ក្នុង​តំបន់​ មែន​ហាត​ តាន​(Manhattan)​ និង​ ញូ​ ជើ​ស៊ី​(New​ Jersey)​ ។​

រូបជនសង្ស័យលោក អាមេត ខាន រ៉ូហាមី(Ahmad Khan Rahami) ។រូបភាពAFP
រូបជនសង្ស័យលោក អាមេត ខាន រ៉ូហាមី(Ahmad Khan Rahami) ។រូបភាពAFP

​ការ​ចោទប្រកាន់​នេះ​ ត្រូវ​បាន​ប្តឹង​ទៅ​តុលាការ​ក្នុង​តំបន់​ មេន​ហាត​តាន​ ដោយ​មេធាវី​សហរដ្ឋអាមេរិក​ លោក​ ព្រេ​ត​ បា​រ៉ា​រ៉ា​(Preet​ Bharara)​ បាន​ចោទប្រកាន់​បទល្មើស​មួយ​ចំនួន​ រួម​មានការ​បំផ្ទុះ​គ្រាប់បែក​ ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​សាធារណ​ និង​ការ​ប៉ុនប៉ង​ប្រើប្រាស់​ឧបករណ៍​បំផ្លិច បំផ្លាញ​ តាម​មាត្រា​ ១៤​ នៃ​ដីកា​បណ្តោះអាសន្ន​។​

​កាលពី​ថ្ងៃ​សៅរ៍​គ្រាប់បែក​មួយ​គ្រាប់​ត្រូវ​បាន​គេ​បំផ្ទុះ​នៅ​តំបន់​ Manhattan​ ដោយ​បង្ក​ឱ្យ​មនុស្ស​ ២៩​ នាក់​រង​របួស​។​ នៅ​ថ្ងៃ​ដដែល​នោះ​ ក៏​មានការ​បំផ្ទុះ​គ្រាប់បែក​មួយ​ផ្សេង​ទៀត​ដែល​ បាន​ផ្ទុះ​នៅ​លើ​ឆ្នេរសមុទ្រ​ក្នុង​រដ្ឋ​ New​ Jersey​ តែ​មិន​បាន​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។​

​តាម​មាត្រា​១៤​ នៃ​ដីកា​បណ្តោះអាសន្ន​នេះ​បាន​រៀបរាប់​ថា​ តុលាការ​បាន​រក​ឃើញ​វី​ដេ​អូ​មួយ​ពី​ទូរស័ព្ទ​ដៃ​របស់​សាច់ញាតិ​របស់​ Rahami​ វ័យ​ ២៩​ ដោយ​បាន​បង្ហាញ​ពី​សម្ភារៈ​ និង​វត្ថុ​មួយ​ចំនួន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ គឺ​ពីរ​ថ្ងៃមុន​ការ​បំផ្ទុះ​គ្រាប់បែក​នោះ​។​

ទីកើតហេតុនៅតំបន់ឆេលស៊ី។រូបភាពពីCNA
ទីកើតហេតុនៅតំបន់ឆេលស៊ី។រូបភាពពីCNA

សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​លិខិត​មួយ​ដែល​សរសេរ​ដោយ​ដៃ​របស់​ជនសង្ស័យ​រូប​នោះ​ បន្ទាប់​ពី​បាន​ចាប់ខ្លួន​លោក​កាលពី​ថ្ងៃ​ចន្ទ​។​ ក្នុង​លិខិត​នោះ​ ជនសង្ស័យ​បាន​សរសេរ​រិះគន់​រដ្ឋាភិបាល​អា​មេ​រិ​ក​ដែល​បាន​សម្លាប់​យុទ្ធ​ជន​មូ​ស្លី​ម​ នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ស៊ី​រី​ អ៊ី​រ៉ា​ក់​ និង​នៅ​កន្លែង​ផ្សេង​ទៀត​។​

​ក្នុង​ដីកា​បណ្តោះអាសន្ន​ដដែល​នោះ​បាន​រៀបរាប់​បន្ត​ថា​ លោក​ Rahami​ ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ មុន​ពេល​ដែល​គាត់​ចាប់ផ្តើម​អនុវត្ត​ការ​វាយប្រហារ​អត្តឃាត​នោះ​៕​ប្រភព​៖CNA

Share

Image
Image
Image