loader

សម្ដេច​ ហ៊ុន​ សែន​ រិះគន់​មាតាបិតា​សិស្ស​ដែល​មិន​បាន​អប់រំ​កូនចៅ​ ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ល្អ​

​ភ្នំពេញ​៖​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​បាន​ថ្លែង​រិះគន់​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​ ដែល​មិន​បាន​អប់រំ​កូនចៅ​ឲ្យ​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ល្អ​ប្រសើរ​ ហើយ​បែរជា​រិះគន់​លើ​រដ្ឋាភិបាល​ទៅ​វិញ​។​ សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ បាន​ថ្លែង​ដូចនេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ថ្នាក់​ទី​១២​ ដែល​បាន​ប្រឡង​ជាប់​និ​ន្ទេ​ស​ A​ នៅ​វិមាន​សន្ដិភាព​នៅ​ថ្ងៃ​ ពុធ​ ទី​ ២១​ កញ្ញា​ នេះ​។​

hunsen-student
សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​អប់រំ​សិស្សានុសិស្ស​គ្រប់​ចំនួន​បាន​ទេ​ ដោយ​ករណី​នេះ​សម្ដេច​ថា​អាណាព្យាបាល​ ត្រូវ​មាន​កាតព្វកិច្ច​ ជួយ​អប់រំ​កូនចៅ​របស់​ខ្លួន​ផ្ទាល់​ជា​ជាង​ពឹង​តែ​ ទៅ​លើ​សាលារៀន​នឹង​រដ្ឋាភិបាល​។​ នៅ​ក្នុង​ពិធី​នេះ​ដែរ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​គ្រូបង្រៀន​សិស្ស​ទាំងអស់​ ដែល​បាន​ខិតខំ​បង្រៀន​សិស្ស​ទាំង​ម៉ោង​សិក្សា​និង​ម៉ោង​បំពាក់បំប៉ន​។​ យ៉ាងណា​ក៏​ដោយ​សម្ដេច​បាន​សរសើរ​ផង​ដែរ​ ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​ ដែល​បាន​ជួយ​ពង្រឹង​វិស័យ​អប់រំ​ នៅ​កម្ពុជា​។​

​សូម​ជម្រាប​ថា​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​  បេក្ខជន​ដែល​ប្រឡង​ជាប់​និទ្ទេស​ A​ មាន​ចំនួន​ ៤០៥​នាក់​ និទ្ទេស​ B​ ចំនួន​ ២​ ៨០១​នាក់​ និទ្ទេស​ C​ ចំនួន​ ៥​ ៥៩៥​ នាក់​ និទ្ទេស​ D​ ចំនួន​ ៨​ ៨៣៥​ នាក់​និង​ និទ្ទេស​ E​ មាន​ចំនួន​ ៣៨​ ១១៧​ នាក់​ ដែល​ស្មើ​និង​ ៦២.,១៨​ ភាគរយ​នៃ​ចំនួន​សិស្ស​ប្រឡង​ជាប់​ សរុប​ ៨៩៦៦១​នាក់​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x