ក្រុងសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងនៅថ្ងៃអង្គារ ទី១៩ កញ្ញានេះថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តគ្រាប់រ៉ុក្កែតមួយគ្រាប់ដែលមានថាមពលខ្លាំងក្លាបានដោយជោគជ័យ។ ការធ្វើតេស្តគ្រាប់រ៉ុក្កែតដែលបាញ់ចេញពីដីថ្មីនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍដែលអាចជំរុញឱ្យមានកម្មវិធីអាវុធកាន់តែច្រើនរបស់ក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារព័ត៌មាន KCNA រាយការណ៍មកថា សមត្ថភាពនៃម៉ាស៊ីនដែលភ្ជាប់ទៅនឹងគ្រាប់រ៉ុក្កែតនេះនឹងជូនដំណឹងផ្តល់ឱ្យប្រទេសកូរ៉េខាងជើងអាចមានសមត្ថភាពធ្វើការបានយ៉ាងសកម្ម និងអាចផ្ទុកគ្រប់គ្រាន់សម្រាប់ដំណើរការប្រភេទផ្សេងគ្នានៃផ្កាយរណប រួមបញ្ចូលទាំងផ្កាយរណបសង្កេតមើលផែនដីដែលនៅក្នុងកម្រិតពិភពលោកផងដែរ។
ការធ្វើតេស្តគ្រាប់រ៉ុក្កែតនេះ ធ្វើឡើងចំពេលដែលមានការថ្កោលទោសជាសកលនៃការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំរបស់កូរ៉េខាងជើងក្នុងខែនេះ ហើយសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានអំពាវនាវនៅសប្តាហ៍នេះ ឱ្យមានការដាក់សម្ពាធកាន់តែខ្លាំងទៅលើក្រុងព្យុងយ៉ាង លើការមិនគោរពសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលធ្លាប់បានហាមឃាត់កម្មវិធីនុយក្លេអ៊ែរនេះ។
កូរ៉េខាងជើងបានធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបផ្លោងក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន រួមបញ្ចូលទាំងការបាញ់បង្ហោះផ្កាយរណបកាលពីខែកុម្ភៈ ដែលត្រូវបានគេមើលឃើញជាទូទៅថា ជាការធ្វើតេស្តបច្ចេកវិទ្យាកាំជ្រួញឆ្លងទ្វីបក្នុងវង់ប្រតិបត្តិការរយៈពេលវែង៕ប្រភព៖CNA