en     km
en     km

អគ្គិភ័យ​លេប​ត្របាក់​ជំរុំ​ជន​ចំណាកស្រុក​នៅ​ប្រទេស​ក្រិ​ក​

Share

អា​ថែ​ន​៖​ មន្ត្រី​ប៉ូ​លី​ស​បានឱ្យ​ដឹង​ថា​ មាន​ជន​ចំណាកស្រុក​រាប់​ពាន់​នាក់​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ ទី​១៩​ កញ្ញា​ បាន​រត់គេច​ខ្លួន​ចេញពី​ជំរុំ​សំខាន់​មួយ​របស់​ប្រទេស​ក្រិ​ក​ នៅ​លើ​កោះ​ Lesbos​ បន្ទាប់​ពី​មានការ​ដុត​រោងចក្រ​ដែល​គេ​បានឃើញ​ជាក់ស្តែង​ផ្ទាល់​ភ្នែក​។​

រូបភាពអគ្គិភ័យនៅជំរុំតង់ Moria ទី១០ ដែលជាទីកន្លែងនៃជនភៀសខ្លូនជ្រកកោនក្នុងប្រទេសក្រិក។រូបភាពពីAFP
រូបភាពអគ្គិភ័យនៅជំរុំតង់ Moria ទី១០ ដែលជាទីកន្លែងនៃជនភៀសខ្លូនជ្រកកោនក្នុងប្រទេសក្រិក។រូបភាពពីAFP

​ប្រភព​ពី​មន្ត្រី​ប៉ូលិស​បាន​ប្រាប់​ទី​ភ្នា​ក់​ព័ត៌មាន​ AFP​ ថា​ គ្មាន​អ្នក​ស្លាប់​ និង​របួស​នោះ​ទេ​ក្នុង​ហេតុការណ៍​ដុត​រោងចក្រ​នេះ​ ហើយ​ជំរុំ​តង់​ Moria​ ទី​១០​ ដែល​ជាទី​កន្លែង​នៃ​ជន​ភៀស​ខ្លូ​ន​ជ្រកកោន​ក្នុង​ប្រទេស​ក្រិ​ក​ត្រូវ​បាន​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង​។​

បន្ទាប់​ពី​ហេតុការណ៍​នេះ​ ក្រុម​អ្នក​សង្គ្រោះ​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ និង​ផ្តល់​សេវាកម្ម​សុខភាព​ ព្រមទាំង​បាន​ចុះ​ស្រង់​ទិន្នន័យ​នៃ​ការ​ខូចខាត​ក្នុង​ហេតុការណ៍​នេះ​។​ប៉ូ​លី​ស​និយាយ​ថា​៖«​មនុស្ស​ចន្លោះ​ពី​ ៣​ ពាន់​នាក់​ ទៅ​ ៤​ ពាន់​នាក់​នៃ​ជន​ចំណាកស្រុក​បាន​រត់គេច​ខ្លួន​ពី​ជំរុំ​ Moria​ »​។

​សេចក្តីរាយការណ៍​មួយ​បាន​ប្រាប់​មក​ថា​ មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​ត្រូវ​បាន​គេ​រារាំង​ក្នុង​សកម្ម​ ភាព​ជួយ​ពន្លត់​អគ្គិភ័យ​នេះ​ និង​មានការ​ប៉ះទង្គិច​គ្នា​មួយ​បាន​ផ្ទុះ​ឡើង​ផង​ដែល​ ព្រោះ​បញ្ហា​ជនភៀសខ្លួន​នេះ​កំពុង​ក្លាយជា​បញ្ហា​ដ៏​ចម្រូងចម្រាស​ក្នុង​ចំណោម​ប្រទេស​ជា​គូប្រជែង​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ជន​ចំណាកស្រុក​ទាំងនេះ​។​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ ANA​ បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​មុន​ថា​ មាន​ភាព​តានតឹង​កើនឡើង​ជុំវិញ​បញ្ហា​ជំរុំ​ជនភៀសខ្លួន​ Moria​ នេះ​ ដោយ​មាន​ពាក្យ​ចចាមអារ៉ាម​មក​ថា​ ជន​ចំណាកស្រុក​ទាំងនេះ​ប្រហែល​នឹង​ត្រូវ​និរទេស​ទៅ​ប្រទេស​តួ​ក​គី​ជា​ទ្រង់ទ្រាយ​ធំ​មួយ​។​

​បច្ចុប្បន្ន​មាន​ជនភៀសខ្លួន​ និង​ជន​ចំណាកស្រុក​ជាង​ ៦​ ម៉ឺន​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​ក្រិ​ក​ ដែល​ភាគច្រើន​នៃ​ពួក​គេ​គឺ​ស្វែងរក​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​សហភាព​អឺរ៉ុប​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image