en     km
en     km

​សម្តេច​ ហ៊ុន​ សែន​ ព្រមាន​ថា​នឹង​បង្ក្រាប​ដល់​កន្លែង​បើ​ CNRP​ ចេញ​ដើរ​ធ្វើ​បាតុកម្ម​

Share

ភ្នំពេញ៖ ​សម្តេច​ ហ៊ុន​ សែន​ ព្រមាន​ខ្លាំងៗ​ថា​នឹង​បង្ក្រាប​ទៅ​លើ​ មហា​បាតុកម្ម​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​បង្ក្រាប​ដល់​កន្លែង​តែ​ម្ដង​។​ ការ​ព្រមាន​របស់​សម្តេច​ ហ៊ុន​ សែន​ ដូចនេះ​ខណៈ​បក្ស​ប្រឆាំង​ធ្លាប់​បាន​ព្រមាន​ថា​នឹង​ធ្វើ​ មហា​បាតុកម្ម​ នា​ពេល​ខាង​មុខ​ ប្រសិនបើ​ស្ថានភាព​នយោបាយ​នៅ​តែ​មិន​ធូរស្រាល​នោះ​។​

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។

ការ​ព្រមាន​របស់​សម្តេច​ ហ៊ុន​ សែន​ ធ្វើ​ទ្បើ​ង​នៅ​ក្នុង​កម្ម​វិធីចែក​សញ្ញាបត្រ​ ជូន​និស្សិត​សាកល​វិទ្យា​បញ្ញា​ជាតិ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ រាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃ​ទី​ ១៩​ខែកញ្ញា​ ឆ្នាំ​២០១៦​ នេះ​។​ ចំណែក​ អ្នកវិភាគ​បញ្ហា​សង្គម​ យល់​ថា​ ស្ថានភាព​នយោបាយ​ នៅ​ពេល​នេះ​ កំពុង​គ្រោះថ្នាក់​ ដូច​ទស​វត្ស​ ១៩៦០​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

​នា​ពេល​ថ្មីៗ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​ថា​នឹង​ធ្វើ​មហា​បាតុកម្ម​ ប្រសិនបើ​ស្ថានភាព​នយោបាយ​កម្ពុជា​ នៅ​តែ​មិន​អាច​ទៅ​រក​ភាព​ធម្មតា​វិញ​។​ ការ​ព្រមាន​នេះ​បន្ទាប់​ពី​ពួក​គេ​លើក​ទ្បើ​ង​ថា​វិបត្តិ​នយោបាយ​ នៅ​កម្ពុជា​កំពុង​តែ​ទ្បើ​ង​កំ​ដៅ​ ដោយ​មានការ​ចាប់ខ្លួន​សកម្មជន​ របស់​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ទៀត​ដាក់​ពន្ធនាគារ​ ជាដើម​។​ តែ​ការ​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ នេះ​ត្រូវ​បាន​ សម្តេច​ ហ៊ុន​ សែន​ ព្រមាន​ តប​ ទៅ​វិញ​ថា​ប្រសិនបើ​មាន​ មហា​បាតុកម្ម​ នៅ​ទីណា​នោះ​នឹង​មានការ​បង្ក្រាប​នៅ​ទីនោះ​។​

​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា​ កម្ពុជា​ពុំ​មាន​វិបត្តិ​នយោបាយ​ ហើយ​ក៏​គ្មាន​វិបត្តិ​ផ្ទៃក្នុង​នោះ​ដែរ​ ប៉ុន្តែ​បើ​ក្រុម​បុគ្គល​ណាមួយ​ មាន​វិបត្តិ​នោះ​គឺជា​រឿង​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ដែល​ត្រូវ​ទៅ​ដោះស្រាយ​ជាមួយ​តុលាការ​ មិនមែន​ ជា​ដែន​សមត្ថកិច្ច​ របស់​បក្សនយោបាយ​ ហើយ​ក៏​មិនមែន​ជា​សមត្ថកិច្ច​ របស់​រាជរដ្ឋាភិបាល​អ្វី​ទេ​។​

​ការ​ថ្លែង​ដូចនេះ​របស់​សម្ដេច​ ហ៊ុន​ សែន​ ទំនង​ផ្តោត​ទៅ​លើ​ប្រធាន​ស្តីទី​ បក្ស​សង្គ្រោះ​ជាតិ​លោក​ កឹ​ម​ សុខា​ ដែល​កំពុង​តែ​មានរឿង​ក្តីក្តាំ​នៅ​តុលាការ​ ករណី​នាង​ ខុ​ម​ ចាន​តារា​ទី​ ហៅ​ស្រី​មុំ​។​

​សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​បន្ត​ថា​មិន​ត្រូវ​យក​ការ​ព្រមាន​ ធ្វើ​បាតុកម្ម​ ដើម្បី​ចូល​មក​ធ្វើការ​ចរចា​នោះ​ទេ​។​ ត្រង់​ចំនុច​នេះ​លោក​នឹង​មិន​ចរចា​ជា​ដាច់ខាត​«​កុំ​ស្អី​ទ្បើ​ង​គំរាម​ធ្វើ​បាតុកម្ម​ គំរាម​គេ​ធ្វើ​បាតុកម្ម​ ដើម្បី​ចរចា​ អត់​ផ្លូវ​ទេ​អា​ពៅ​និយាយ​គ្នា​ឱ្យ​ច្បាស់​ចង់​ចរចា​និយាយ​គ្នា​ឱ្យ​ ត្រង់​ និយាយ​ឱ្យ​ស្រួល​បាតុកម្ម​ចរចា​ បើ​អញ​ចរចា​ឆ្កែ​សុទ្ធ​ ប្រាប់​ឱ្យ​ហើយ​ទៅ​ អាណា​ ដែល​មក​គំរាម​ គេ​បន្ត​អ​ញ្ចឹ​ង​កន្លែង​តែ​មួយ​គត់​ដើម្បី​និយាយ​គ្នា​គឺ​សភា​ សភា​អ្នកឯង​ដើរ​ចោល​សភា​ ហើយ​មាន​កន្លែង​ណា​ទៅ​ជួប​គ្នា​ កន្លែង​មាន​មិន​ទៅ​ធ្វើ​ទេ​ដើរ​ចោល​ ជួនកាល​កន្លែង​សភា​ នឹង​វា​មាន​ប្រយោជន៍​របស់​វា​ដែរ​»​។​

​បន្ថែម​ពី​នេះ​ទៀត​នោះ​សម្តេច​ ហ៊ុន​ សែន​ បាន​ចេញ​បញ្ជា​ឱ្យ​បង្ក្រាប​ បាតុកម្ម​ មាននៅ​កន្លែង​ណា​គឺ​បង្ក្រាប​នៅ​កន្លែង​នោះ​តែ​ម្តង​។​ សម្តេច​ ហ៊ុន​ សែន​៖​ «​បើ​មិន​ចរចា​ធ្វើ​បាតុកម្ម​ អ​ញ្ចើ​ញ​ចុះ​ប្រាប់​ឱ្យ​ច្បាស់ៗ​ឱ្យ​ហើយ​ ហើយ​បរទេស​កុំ​លូកលាន់​ ខ្ញុំ​មិន​ធ្វើ​ដល់​ថ្នាក់​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ នោះ​ទេ​ អ​ញ្ចឹ​ង​ខ្ញុំ​សូម​បញ្ជាក់​នៅ​កម្ពុជា​អត់​ទេ​ ហើយ​កុំ​គំរាម​អ្នក​ណា​គំរាម​អ្នក​ណា​ អ្នកឯង​គំរាម​២​ថ្ងៃ​ជាប់​គ្នា​ ថ្ងៃ​នៅ​ស្រុក​ចិន​ គំរាម​ធ្វើ​បាតុកម្ម​ ដល់​ឯង​មក​ដល់​ស្រុក​ខ្មែរ​គំរាម​ ហើយ​ម្នាក់​នៅ​ស្រុក​បារាំង​ ស្រុក​ស្អីហ្នឹង​ស្អី​ទ្បើ​ង​បាតុកម្ម​ នៅ​គ្រប់កន្លែង​ មើលៗ​ចេញ​មកៗ​ ខ្ញុំ​បញ្ជា​ កន្លែង​ណា​ធ្វើ​នៅ​កន្លែង​ហ្នឹង​ អ្នកឯង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ហេតុ​អី​យើង​គ្មាន​សិទ្ធិ​ឆ្លើយ​តប​»​។​

​ឆ្លើយ​តប​នឹង​ការ​ព្រមាន​របស់​សម្តេច​ ហ៊ុន​ សែន​ នេះ​ដែរ​ អនុប្រធាន​ទទួល​បន្ទុក​រៀបចំ​ផែនការ​ និង​ជា​អ្នក​ទទួល​នាំពាក្យ​គណៈកម្មការ​ តស៊ូ​ មតិ​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ថា​ច់​ សេដ្ឋា​ បាន​ផ្តល់​បទ​សម្ភាសន៍​ ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ទោះបីជា​មានការ​ព្រមាន​បង្ក្រាប​ មហា​បាតុកម្ម​ ទៅ​លើ​បក្ស​ប្រឆាំង​ក៏​ដោយ​ចុះ​ ក៏​គោល​ជំហរ​របស់​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​គ្រោង​ធ្វើ​ មហា​បាតុកម្ម​ ដដែល​។​

​លោក​ ថា​ច់​ សេដ្ឋា​ អះអាង​ថា​ការ​គ្រោង​ធ្វើ​ មហា​បាតុកម្ម​ នេះ​គឺ​នឹង​មិន​ធ្វើ​ឱ្យ​លើស​ពី​ច្បាប់​ដែល​បាន​កំណត់​នោះ​ទ្បើ​យ​។​ លោក​បញ្ជាក់​ថា​គ្មាន​ផ្លូវ​ដែល​ត្រូវ​ដោះ​ដូរ​ ជំហរ​តែលើកលែង​មានការ​ចរចា​។​

លោក ថាច់ សេដ្ឋា អនុប្រធានទទួលបន្ទុករៀបចំផែនការ និងជាអ្នកនាំពាក្យគណៈកម្មការ តស៊ូមតិនៃគណបក្សសង្រ្គោះជាតិ
លោក ថាច់ សេដ្ឋា អនុប្រធានទទួលបន្ទុករៀបចំផែនការ និងជាអ្នកនាំពាក្យគណៈកម្មការ តស៊ូមតិនៃគណបក្សសង្រ្គោះជាតិ

​លោក​ ថា​ច់​ សេដ្ឋា​៖«​ហ្នឹងហើយ​យើង​អត់​មាន​ផ្លាស់​ប្តូរ​ជំហរ​អី​ទេ​ យើង​កំពុង​រៀបចំ​ការ​ធ្វើ​មហា​បាតុកម្ម​ នេះ​ហើយ​ ហើយ​យើង​ក៏​មិន​អាច​រា​ថយ​ដែរ​ ពីព្រោះ​យើង​ស្តាប់​កន្លង​មក​ហើយ​គណបក្សកាន់អំណាច​ គាត់​ប្រើ​តែ​បង្ក្រាប​ កំចាត់​ កំទេច​ គាត់​ហាក់ដូច​តែ​ចេះ​ពាក្យ​ប៉ុណ្ណឹង​ទេ​ ទោះបីជា​ខ្មែរ​ ជាតិ​សាសន៍​ឯង​ក៏​ដោយ​ ក៏​សម្លាប់​មិន​ញញើត​ដែរ​ វា​មិន​ខុស​ពី​សម័យ​ខ្មែរក្រហម​នោះ​ទេ​ ពាក្យ​ទាំងអស់​នេះនោះ​ ដូច្នេះ​យើង​មានការ​សោកស្តាយ​ណាស់​»​។​

​ចំណែក​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​ ស្ថានភាព​នយោបាយ​កម្ពុជា​សព្វថ្ងៃ​ហាក់បីដូចជា​ដើរទៅ​រក​ចុង​ទស្ស​វ​ត្សិ៍​ ១៩៦០​ ដែល​សម័យ​កាលនោះ​មានការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​បក្ស​ប្រឆាំង​ រហូត​ដល់​មានការ​សម្លាប់​ជាដើម​។​

​លោក​ មាស​ នី​ មើលឃើញ​ថា​ការ​ព្រមាន​របស់​សម្តេច​ ហ៊ុន​ សែន​ ថា​នឹង​បង្ក្រាប​មហា​បាតុកម្ម​ របស់​បក្ស​សង្គ្រោះ​ជាតិ​ហាក់បីដូចជា​រាជរដ្ឋាភិបាល​ មានការ​ព្រួយបារម្ភ​ពី​ចលនា​ចូលរួម​របស់​ពលរដ្ឋ​ដែល​មាន​ទំនោរ​ គាំទ្រ​បក្ស​ប្រឆាំង​។​

​លោក​ មាស​ នី​ ៖«​នៅ​ក្នុង​ការ​គំរាម​បង្ក្រាប​ គំរាម​អី​នេះ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ដឹង​ មិនមែន​មិនដឹង​ថា​វា​មាន​ចលនា​ពលរដ្ឋ​ ដែល​មិន​ពេញ​ចិត្តនឹង​រដ្ឋាភិបាល​ច្រើន​អ​ញ្ចឹ​ង​ ហើយ​បានជា​រដ្ឋាភិបាល​ចេះ​តែ​មានការ​គំរាម​ជា​បន្តបន្ទាប់​ ហើយ​ឥលូវ​មក​ដល់​ពេល​នេះ​យើង​ឃើញ​ថា​ ជួប​វិបត្តិ​មួយទៀត​ក្រោយ​ពី​គឺ​វិបត្តិ​នយោបាយ​មិន​ដោះស្រាយ​ គឺ​វិបត្តិ​សេដ្ឋកិច្ច​ រួម​ទាំង​រឿង​ករណី​ឃាតកម្ម​លោក​ កែម​ ទ្បី​ មក​ដល់​នេះ​រក​មិន​ទាន់​ឃើញ​ទៀត​នេះ​ជា​សញ្ញាណ​ គ្រប់គ្រាន់​ការ​ភ័យ​ខ្លាច​របស់​រដ្ឋាភិបាល​»​។​

​លោក​បណ្ឌិត​ មាស​ នី​ បន្ត​ថា​ស្ថានភាព​នយោបាយ​ អាច​ធូរស្រាល​ដូច​ដើម​វិញ​លុះត្រា​អ្នកនយោបាយ​ដាក់​ ឆន្ទៈ​ បម្រើ​ផលប្រយោជន៍​ជាតិ​ ពិតប្រាកដ​ ជា​ជាង​បម្រើ​ប្រយោជន៍​ខ្លួនឯង​។​

​សូម​ជម្រាប​ថា​គម្រោង​ធ្វើ​ មហា​បាតុកម្ម​ របស់​បក្ស​សង្គ្រោះ​ជាតិ​នេះ​គ្រោង​ធ្វើ​ទ្បើ​ង​ ក្នុង​គោលបំណង​ដើម្បី​ទាមទារ​ ឱ្យ​ទម្លាក់​បទ​ចោទ​ទាំង​ទ្បា​យ​លើ​លោក​ កឹ​ម​ សុខា​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​ មុំ​ នឹង​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ សកម្មជន​របស់​ខ្លួន​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ទៀត​ពី​ពន្ធនាគារ​៕​

Share

Image
Image
Image