en     km
en     km

ហ្វី​លី​ពី​ន​៖​ លោក​ Duterte​ សុំ​ពេល​ប្រាំមួយ​ខែ​បន្ថែម​សម្រាប់​សង្គ្រាម​បោសសំអាត​គ្រឿងញៀន​?

Share

​ក្រុង​ម៉ានីល​៖​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ រ៉ូ​ទ្រី​ហ្គូ​ ឌូ​ទែ​តេ​(Rodrigo​ Duterte)​ បានឱ្យ​ដឹង​កាល​ថ្ងៃអាទិត្យ​ ទី​១៨​ កញ្ញា​ ថា​ លោក​ត្រូវការ​ពេល​ប្រាំមួយ​ខែ​បន្ថែម​ទៀត​ សម្រាប់​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​របស់​លោក​។​ ដោយ​លោក​ Duterte​ បាន​បោះពាក្យ​សំដី​ថា​ តើ​វា​ល្អ​ប្រសើរ​ដែរ​រឺទេ​ ដែល​ប្រទេស​មួយ​សម្បូរ​ទៅ​ដោយ​បញ្ហា​គ្រឿងញៀន​នោះ​។​

 

អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។
អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។

​លោក​ Duterte​ ជា​អតីត​ចៅហ្វាយ​ក្រុង​ ហើយ​លោក​ល្បី​ខាង​បំបែក​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​នៅ​ភាគ​ខាងត្បូង​នៃ​ក្រុង​ដា​វៅ​ (Davao)​។​ លោក​បាន​ឈ្នះ​តំណែង​ជា​ប្រធានាធិបតី​កាលពី​ខែឧសភា​ ហើយ​លោក​បាន​សន្យា​បង្ក្រាប​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ និង​លុប​បំបាត់​ឈ្មួញ​ថ្នាំ​ញៀន​ ក្នុង​រយៈពេល​បី​ទៅ​ប្រាំមួយ​ខែ​។​

​ទោះបីជា​លោក​ Rodrigo​ Duterte​ មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​តាម​រយៈ​វោហា​សាស្ត្រ​ប្រឆាំង​គ្រឿងញៀន​យ៉ាងណា​ក្តី​ តែ​អំពើ​ហិង្សា​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​នេះ​ បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ និង​ការ​រិះគន់​ពី​ក្រុម​សិទ្ធិ​មនុស្ស​ ពិសេស​គឺ​របស់​សហរដ្ឋ​អា​មេ​រិច​ដែល​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និត​និង​ហ្វី​លី​ពី​ន​ ជាង​នេះ​ទៀត​ អង្គការសហប្រជាជាតិ​ក៏​បាន​ថ្កោលទោស​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​នេះ​ដែរ​។​

​តែ​យ៉ាង​ក្តី​លោក​ Duterte​ បាន​ច្រាន​ចោលការ​រិះគន់​លើ​យុទ្ធនាការ​បោសសំអាត​ថ្នាំ​ញៀន​របស់​លោក​ ដែល​ក្នុង​នោះ​មានការ​ចោទប្រកាន់​ពី​សំណាក់​ក្រុម​អង្គការសិទ្ធិមនុស្ស​ ទាំង​ក្នុង​ប្រទេស​ និង​អន្តរជាតិ​ ដោយ​ហៅ​ការ​សម្លាប់​ឧក្រិដ្ឋជន​គឺ​ញៀន​នោះ​ថា​ បាន​ប្រព្រឹត្ត​ទៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

ភស្តុតាងគ្រឿងញៀនដែលប៉ូលិសចាប់បានក្រោយបាញ់សម្លាប់ឧក្រិដ្ឋជនគ្រឿងញៀន។
ភស្តុតាងគ្រឿងញៀនដែលប៉ូលិសចាប់បានក្រោយបាញ់សម្លាប់ឧក្រិដ្ឋជនគ្រឿងញៀន។

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human​ Rights​ Watch​ (HRW)​ ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ញូ​វ​យ៉​កបាន​អំពាវនាវ​ទៅ​កាន់​អង្គការសហប្រជាជាតិ​ (U.N.)​ ត្រូវ​តែ​លុក​ដៃ​ចូល​ទៅ​ក្នុង​សង្គ្រាម​គ្រឿងញៀន​នេះ​។​

​បញ្ហា​ធំ​បំផុត​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ ដែល​បណ្តាល​ឱ្យ​លោក​ Duterte​ បង្ខំចិត្ត​ប្រើ​កណ្តាប់ដៃ​ដែក​ក្នុង​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​នោះ​ ក៏​ព្រោះតែ​ការ​ចែកចាយ​ និង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ហ្វេ​តា​មីន​ក្នុងស្រុក​ សឹងតែ​ក្លាយជា​ការ​ទិញ​សាប៊ូ​មក​ប្រើប្រាស់​ទៅ​ហើយ​។​

​លោក​ Duterte​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ Davao​ ថា​៖​ «​ខ្ញុំ​មិនដឹង​ថា​តើ​វា​តឹងរ៉ឹង​យ៉ាងណា​ទេ​ ហើយ​ក៏​មិន​យល់​ថា​តើ​ការ​លុប​បំបាត់​គ្រឿងញៀន​វា​ក្លាយជា​បញ្ហា​គំរាមកំហែង​ធ្ងន់ធ្ងរ​នោះ​ទេ​ដែល​ចំពោះ​សាធារណរដ្ឋ​ជន​ តែ​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​ក្លាយជា​ប្រធានាធិប តី​ទៅ​ហើយ​»​។​

អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។
អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។

​លោក​និយាយ​ទៀត​ថា​៖«​យើង​បាន​កម្ចាត់​មនុស្ស​រាប់រយ​ពាន់​នាក់​រួច​ទៅ​ហើយ​ក្នុង​អាជីវកម្ម​ថ្នាំ​ញៀន​នេះ​»​ ឥឡូវ​ពួក​គេ​មួយ​ចំនួន​កំពុងធ្វើការ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ​។​ ​លោក​បន្ត​ថា​៖«​យើង​ត្រូវការ​ពេលវេលា​ដើម្បី​ដាក់​នូវ​អ្វី​គ្រប់យ៉ាង​ទៅ​តាម​លំដាប់​។​ សូម​ទុក​ពេល​ឱ្យ​ខ្ញុំ​មួយ​ផ្នែក​បន្ថែម​តិច​ទៀត​ គឺ​ប្រហែលជា​ប្រាំមួយ​ខែ​ទៀត​ប៉ុណ្ណោះ​»​។​

នៅ​ដើមខែ​នេះ​ Duterte​ ថ្លែង​ថា​៖​ «​អ្នក​ពាក់ព័ន្ធ​នឹង​ត្រូវ​សម្លាប់​រហូត​ដល់​មេ​គ្រឿងញៀន​ចុង​ក្រោយ​ចេញ​មុខ​តាម​ដងផ្លូវ​»​។​

​សូម​ជម្រាប​ជូន​ថា​ គិត​មក​ដល់​បច្ចុប្បន្ន​នេះ​ អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​គ្រឿងញៀន​ប្រមាណ​ ៣៥០០​ នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​យុទ្ធនាការ​បោសសំអាត​គ្រឿងក្នុង​ប្រទេស​ហ្វី​លី​ពី​ន​៕​ប្រភព​៖CNA

Share

Image
Image
Image