en     km
en     km

បទ​សម្ភាសន៍​ ៖​មន្ត្រី​អង្គការ​ CDAC​ លើក​ហេតុផល​ដែល​តម្លៃ​ស្រូវ​កម្ពុជា​ធ្លាក់​ថៃ្ល​

Share

ភ្នំពេញ៖ ​លោក​ សម​ វិទូ​ នាយក​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ថ្ងៃនេះ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ស្ដ្រី​ ថា​ មូលហេតុ​ដែល​ផលិតផល​ ស្រូវ​នៅ​កម្ពុជា​ ធ្លាក់​ថ្លៃ​ មាន​កត្តា​ ចំនួន​ពីរ​ គឺ​ ទី​១.​ ទាក់ទង​និង​ការ​នាំ​ចូល​អង្គរ​ពី​ប្រទេស​វៀតណាម​ ច្រើន​លើសលុប​ ទី​២.​ ទាក់ទង​នឹង​ការ​ប្រមូល​ផល​ លក់​ទៅ​ប្រទេស​ជិតខាង​ មានការ​ធ្លាក់​ចុះ​ដោយ​ សារ​តម្រូវការ​ទីផ្សារ​របស់​ពួក​គេ​ សម្រាប់​កម្ពុជា​ មាន​កម្រិត​។​

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវដើម្បីតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ
កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវដើម្បីតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ

យ៉ាងណា​ ក៏​ដោយ​ លោក​ថា​ កត្តា​សំខាន់​មួយ​ គឺ​កម្ពុជា​ ខ្លួនឯង​ គ្មាន​ទីផ្សារ​ត្រឹមត្រូវ​ ខណៈ​ការ​នាំ​ចេញ​ ក៏​មិន​មាន​ភាពរឹងមាំ​។​ ចំពោះ​ ផែនការ​របស់​រដ្ឋាភិបាល​ ចង់​បញ្ចេញ​សាច់ប្រាក់​ ២៧​លាន​ដុល្លារ​  លោក​ថា​ ល្អ​ដែរ​ ប៉ុន្តែ​ហាក់​យឹត​ពេល​បន្តិច​។​

​កសិករ​ ខ្មែរ​ ដែល​ រ​អូរ​ទាំ​ខ្លាំង​ជាងគេ​ គឺ​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​ ដែល​ជា​ប្រភព​នៃ​ ផលិតផល​ធំ​ជាងគេ​នៅ​កម្ពុជា​។​ កសិករ​ ខេត្ត​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ នាំ​គ្នា​តវ៉ា​សុំ​ឱ្យ​រដ្ឋាភិបាល​ ជួយ​ ពួក​គេ​ មាន​ទីផ្សារ​ស្រូវ​រឹង​មាំ​ គឺ​មិន​ត្រូវ​ឱ្យ​ ឈ្មួញ​ កណ្ដាល​ ក្រឡុក​ ស្រេច​តែ​ចិត្ត​នោះ​ទេ​។​ ពួក​គេ​បាន​ធ្វើការ​តវ៉ា​ដោយ​ចាក់​ ស្រូវកណ្ដាល​ថ្នល់​បិទផ្លូវ​ជាតិ​ ៥​ មួយ​រយៈ​ ទៀត​ផង​។​

​ផលិត​ក្នុងស្រុក​នៅ​ កម្ពុជា​ មិន​មាន​តែ​ ស្រូវ​ ធ្លាក់​ តម្លៃ​ មាន​កសិផល​ ច្រើន​ ទៀត​ ក៏​ធ្លាក់​ថ្លៃ​ដែរ​ ក្នុង​នោះ​មាន​ ដំឡូង​មី​ មួយ​ដែរ​។​

​ចង់​ដឹង​បន្ថែម​ ជុំវិញ​ព័ត៌មាន​ដែល​បាន​កើតឡើង​ថ្មីៗ​ ទាក់ទង​នឹង​ផលិតផល​ស្រូវ​ធ្លាក់​ថ្លៃ​  បូក​រួម​ទាំង​ការ​ដាក់​ចេញ​វិធានការ​របស់​រដ្ឋាភិបាល​ យ៉ាងណា​នោះ​ ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​ រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ អ្នក​រាយ​ការ​ព័ត៌មាន​វិទ្យុ​ស្ដ្រី​ និង​ លោក​ សម​ វិទូ​ ដូច​តទៅ​៖

rice19-1

 

 

 

 

 

Share

Image
Image
Image