ភ្នំពេញ៖ លោក សម វិទូ នាយកមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ថ្ងៃនេះ បានផ្ដល់បទសម្ភាសន៍ដល់វិទ្យុស្ដ្រី ថា មូលហេតុដែលផលិតផល ស្រូវនៅកម្ពុជា ធ្លាក់ថ្លៃ មានកត្តា ចំនួនពីរ គឺ ទី១. ទាក់ទងនិងការនាំចូលអង្គរពីប្រទេសវៀតណាម ច្រើនលើសលុប ទី២. ទាក់ទងនឹងការប្រមូលផល លក់ទៅប្រទេសជិតខាង មានការធ្លាក់ចុះដោយ សារតម្រូវការទីផ្សាររបស់ពួកគេ សម្រាប់កម្ពុជា មានកម្រិត។
យ៉ាងណា ក៏ដោយ លោកថា កត្តាសំខាន់មួយ គឺកម្ពុជា ខ្លួនឯង គ្មានទីផ្សារត្រឹមត្រូវ ខណៈការនាំចេញ ក៏មិនមានភាពរឹងមាំ។ ចំពោះ ផែនការរបស់រដ្ឋាភិបាល ចង់បញ្ចេញសាច់ប្រាក់ ២៧លានដុល្លារ លោកថា ល្អដែរ ប៉ុន្តែហាក់យឹតពេលបន្តិច។
កសិករ ខ្មែរ ដែល រអូរទាំខ្លាំងជាងគេ គឺប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលជាប្រភពនៃ ផលិតផលធំជាងគេនៅកម្ពុជា។ កសិករ ខេត្តកាលពីថ្ងៃម្សិលមិញបាន នាំគ្នាតវ៉ាសុំឱ្យរដ្ឋាភិបាល ជួយ ពួកគេ មានទីផ្សារស្រូវរឹងមាំ គឺមិនត្រូវឱ្យ ឈ្មួញ កណ្ដាល ក្រឡុក ស្រេចតែចិត្តនោះទេ។ ពួកគេបានធ្វើការតវ៉ាដោយចាក់ ស្រូវកណ្ដាលថ្នល់បិទផ្លូវជាតិ ៥ មួយរយៈ ទៀតផង។
ផលិតក្នុងស្រុកនៅ កម្ពុជា មិនមានតែ ស្រូវ ធ្លាក់ តម្លៃ មានកសិផល ច្រើន ទៀត ក៏ធ្លាក់ថ្លៃដែរ ក្នុងនោះមាន ដំឡូងមី មួយដែរ។
ចង់ដឹងបន្ថែម ជុំវិញព័ត៌មានដែលបានកើតឡើងថ្មីៗ ទាក់ទងនឹងផលិតផលស្រូវធ្លាក់ថ្លៃ បូករួមទាំងការដាក់ចេញវិធានការរបស់រដ្ឋាភិបាល យ៉ាងណានោះ ជាបន្ដសូមអញ្ជើញស្ដាប់បទសម្ភាសន៍ រវាងកញ្ញា ជុំ ជោគជាតា អ្នករាយការព័ត៌មានវិទ្យុស្ដ្រី និង លោក សម វិទូ ដូចតទៅ៖