en     km
en     km

ខេត្ដ​ ៧​ ក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង​

Share

ភ្នំពេញ៖ ​ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ជុំវិញ​អាកាសធាតុ​ប្រែប្រួល​ខ្លាំង​ក្នុង​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ នេះ​ដោយ​បញ្ជាក់​ថា​ មាន​ខេត្ដ​ ៧​ ក្នុង​ប្រទេស​កម្ពុជា​អាច​ប្រឈម​មុខ​នឹង​ជំនន់​ទឹកភ្លៀង​។​

19-1-preសេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ ចន្ទ​ ទី​ ១៩​ ខែ​ កញ្ញា​ នេះ​បញ្ជាក់​ថា​ ខ្យល់មូសុង​និរតី​បាន​បង្កើន​ឥទ្ធិពល​កាន់តែ​ខ្លាំង​មក​លើ​ឈូង​សមុទ្រ​ថៃ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រសួង​ធនធានទឹក​បញ្ជាក់​ទៀត​ថា​ បើ​យោង​តាម​ការ​ព្យាករណ៍​ ស្ថានភាព​អាកាសធាតុ​ តំបន់​វាលទំនាប​ និង​ តំបន់​ខ្ពស់​រាប​ នឹង​មាន​ភ្លៀង​រាយ​ប៉ាយ​ដែល​មាន​បរិមាណ​កើន​ពី​មធ្យម​ទៅ​ច្រើន​។​ ចំណែក​តំបន់​មាត់សមុទ្រ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ ហើយ​ផ្ទៃមេឃ​នឹង​មាន​សភាព​អាប់អួរ​ខ្លាំង​។​ ជាង​នេះ​ទៀត​សោ​ធ​កម្លាំង​ខ្យល់​នឹង​បង្ក​ឲ្យ​រលក​សមុទ្រ​មាន​កំពស់​ចាប់ពី​ កន្លះ​ម៉ែត្រ​ រហូត​ដល់​ មួយ​ម៉ែត្រ​ កន្លះ​ ។​

​តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​ខ្លួន​ក្រសួង​ធនធានទឹក​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​ចំនួន​ ០៧​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រ័​ត្ន​ឲ្យ​បាន​ខ្ពស់​ដែល​ក្នុង​នោះ​មាន​ដូច​ជា​ ខេត្ដមណ្ឌលគិរី​ ខេត្ដស្ទឹងត្រែង​ ខេត្ដឧត្ដរមានជ័យ​ ខេត្ដសៀមរាប​ ខេត្ដកំពង់ធំ​ និង​ ខេត្ដបន្ទាយមានជ័យ​ ដោយ​ចាប់ពី​ថ្ងៃ​ទី​ ២១​ ដល់​ថ្ងៃ​ទី​ ២៥​ កញ្ញា​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ បង្ក​ជា​ជំនន់​ទឹកភ្លៀង​៕

19-1

Share

Image
Image
Image