en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ វាយប្រហារ​អា​មេ​រិ​ក​ ដោយ​ភ្ជាប់​ការ​សម្លាប់​មនុស្សនៅ​​ហ្វី​លី​ពី​ន​

Share

​ភ្នំពេញ៖ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​កាន់​អំណាច​នៅ​កម្ពុជា​ ជាង​៣០​ ឆ្នាំ​ បាន​បន្ត​វាយប្រហារ​អា​មេ​រិ​ក​ ករណី​ចោទ​កម្ពុជា​ រំលោភសិទ្ធិ​មនុស្ស​ ដោយ​សម្ដេច​ បាន​ភ្ជាប់​ការ​បាញ់​មនុស្ស​ ក្រៅ​ ប្រព័ន្ធ​នៅ​ហ្វី​លី​ពី​ន​ បែរជា​អា​មេ​រិ​ក​ មិន​ចោទ​ថា​ រំលោភសិទ្ធិ​មនុស្ស​ បែរជា​ចោទ​កម្ពុជា​ គ្រាន់តែ​ អនុវត្ត​នីតិរដ្ឋ​ ថា​ កម្ពុជា​ រំលោភ​សិ​ទិ្ធ​មនុស្ស​ ទៅ​វិញ​។​

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។

​ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ បញ្ញា​ជាតិ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​ ក្នុង​ពិធី​នេះ​ សម្ដេច​បាន​សម្ដែង​ការ​ហួសចិត្ត​ ដែល​រដ្ឋាភិបាល​ ក្រុង​វ៉ា​ស៊ី​ន​តោន​ មិនឃើញ​ថ្កោលទោស​ ប្រទេស​ហ្វី​លី​ពី​ន​ ដែល​សម្លាប់​ជា​ច្រើន​ពាន់​នាក់​បែរជា​ វាយប្រហារ​កម្ពុជា​ ទៅ​វិញ​។​ សម្តេចបញ្ជាក់ទៀតថាលោកប្រធានាធិបតីហ្វី​លី​ពី​ន បានប្រាប់មេដឹកនាំ អាស៊ាននៅមុខលោក អូបាម៉ា ថាកងទ័ពអាមេរិកសម្លាប់ប្រជាជនហ្វី​លី​ពី​ន ថាតើជាការរំលោភសិទ្ធិមនុស្ស

ដែរឬទេ។

​ប្រទេស​ហ្វី​លី​ពី​ន​ ដែល​បច្ចុប្បន្ន​ ដឹកនាំ​ដោយ​ប្រធានាធិបតី​ រ៉ូ​ឌ្រី​ហ្គូ​ ឌូ​ទើ​តេ​ ត្រូវ​គេ​រាយការណ៍​មក​ថា​ប្រទេស​នេះ​បាន​សម្លាប់​ឧក្រិដ្ឋជន​គ្រឿង​ញឿ​ង​ជាង​ ៣៥០០​នាក់​ នៅ​ក្រោម​ហេតុផល​នៃ​ការ​ធ្វើ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ ហើយ​ជា​ការ​ពង្រឹង​នីតិរដ្ឋ​។​ ករណី​នេះ​សហគមន៍​អន្ដរជាតិ​ ជា​ពិសេស​អង្គការសហប្រជាជាតិ​ ថ្កោលទោស​យ៉ាង​ខ្លាំង​។​

​តែ​ចំពោះ​ប្រទេស​កម្ពុជា​វិញ​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​សម្ដេច​ ហ៊ុន​ សែន​ ជាង​ ៣០​ឆ្នាំ​ មកនេះ​ត្រូវ​បាន​សហគមន៍​អន្ដរជាតិ​ មើលឃើញ​ថា​មានការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ។

​កាលពី​ស​ប្ដា​ហ៍​មុន​សភា​សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្ដីសម្រេច​មួយ​ លេខ​៧២៨​ ដោយ​ដាក់​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​រំលោភសិទ្ធិ​មនុស្ស​គួ​ឲ្យ​ព្រួយបារម្ភ​។​ ក្រៅពី​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ និង​ លោក​ បាន​ គី​មូ​ន​ អគ្គលេខាធិការ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ ក៏​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។​

​តែ​បែប​នេះ​ក្ដី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ចាត់​ទុក​ប្រតិកម្ម​ របស់​សហគមន៍​អន្ដរជាតិ​ថា​ កំពុង​តែ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង