ភ្នំពេញ៖ បក្សសង្គ្រោះជាតិនៅតែរក្សាជំហរធ្វើមហាបាតុកម្ម បើទោះបីជា រដ្ឋាភិបាលបានបញ្ជាឲ្យមានការបង្ក្រាបក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោក ថាច់ សេដ្ឋា អនុប្រធានទទួលបន្ទុករៀបចំផែនការ និងជាអ្នកនាំពាក្យគណៈកម្មការ តស៊ូមតិនៃគណបក្សសង្គ្រោះជាតិដែលបានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រី កាលពីថ្ងៃទី១៦ កញ្ញា។
លោកបន្តថាតំណាងរាស្ត្រ នឹងចូលរួមហើយដើរពីមុខក្បួនរបស់ប្រជាពលរដ្ឋ ក្នុងការទាមទាឲ្យមានការគោរពសិទ្ធមនុស្ស ឲ្យតុលាការ ទម្លាក់បទចោទ លើអ្នកនយោបាយ និង សង្គមស៊ីវិល។ ទោះជាយ៉ាងណាលោកបានទទូចឱ្យ រដ្ឋាភិបាល កុំប្រើហិង្សា កុំធ្វើឱ្យឈាមរាស្ត្រ ហូរទៀត ។
ដើម្បីជ្រាបកាន់តែច្បាស់ថាតើមហាបាតុកម្ម នឹងចាប់ផ្តើមក្នុងថ្ងៃណា និងសមាជិកសភាគណបក្សប្រឆាំងត្រូវចេញមុខ យ៉ាងណា តទៅនេះសូមស្ដាប់បទសម្ភាសន៍រវាង កញ្ញា ច្រឹកស្រីអូន និង លោក ថាច់ សេដ្ឋា ដូចតទៅ៖