ថ្មីៗនេះ ព្រះតេជគុណ ប៊ុន សាលួត និងព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាផ្តល់មេដាយមនុសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ន។ ដោយមើលឃើញថា ព្រៃឈើមានសារៈសំខាន់សម្រាប់មនុស្ស ក៏ដូចជាពិភពលោក និងស្របពេលដែលព្រៃឈើក្នុងប្រទេសកម្ពុជារងការកាប់បំផ្លាញពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសឈ្មួញអ្នកមានអំណាចនោះៗ ព្រះតេជគុណ ប៊ុន សាលួត ដែលជាមេគុណខេត្តឧត្តមានជ័យ បានបូជាព្រះកាយការពារព្រៃសហគមន៍មានឈ្មោះថា ព្រៃសង្ឃវ័ន្ត មានទំហំជាង ១ ម៉ឺនហិចតា។ បើទោះជាមានការគម្រាមកំហែង ប្រឈមមុខនឹងគ្រោះ ភ័យក៏ដោយ ប៉ុន្តែព្រះអង្គមិនបារម្ភឡើយពីសុវត្តិភាព ព្រោះព្រះអង្គបានបូជាកម្លាំងកាយចិត្ត និងជីវិតសម្រាប់ព្រៃនេះហើយ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយមើល។
ដើម្បីជ្រាបព័ត៌មានច្បាស់សូមអញ្ជើញស្តាប់បទយកការដែលរៀបចំដោយកញ្ញា ណាតា ដែលវិទ្យុយើងធ្លាប់ចាក់ផ្សាយដូចតទៅ៖


