loader

បារាំង​ និង​អា​ឡឺ​ម៉​ង់​ ចរចា​រក​ដំណោះស្រាយ​វិ​បត្ត​ជនភៀសខ្លួន​នៅ​អឺរ៉ុប​

EU៖ ​មេដឹកនាំ​ប្រទេស​បារាំង​ និង​អា​ល្លឺ​ម៉​ង់​ និយាយ​ថា​ សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​អាទិភាព​មួយ​ ដើម្បី​កែប្រែ​ស្ថានភាព​ដ៏​អា ក្រក់​ ខណៈ​សហភាព​អឺរ៉ុប​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​ចក្រភព​អង់គ្លេស​បាន​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​

អធិការបតីអាល្លឺម៉ង់ លោកស្រី អង់ហ្គើឡា ឈរនៅខាងឆ្វេង, លោកប្រធានាធិបតីបារាំង  Francois Hollande ឈរនៅខាងស្តាំ។រូបភាពពីBBC
អធិការបតីអាល្លឺម៉ង់ លោកស្រី អង់ហ្គើឡា ឈរនៅខាងឆ្វេង, លោកប្រធានាធិបតីបារាំង Francois Hollande ឈរនៅខាងស្តាំ។រូបភាពពីBBC

​មេដឹកនាំ​ទាំង​ពីរ​បាន​បង្ហាញ​ការ​រួបរួម​ជា​និមិត្តរូប​មួយ​ ដែល​ធ្វើ​ឡើង​ក្នុង​សន្និសីទកាសែត​មួយ​បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​រួម​គ្នា​មួយ​ ក្នុង​កិច្ចប្រជុំ​កំ ពូល​នៅ​ក្នុង​រដ្ឋធានី​ Bratislava​ ប្រទេស​ស្លូ​វ៉ា​គី​។​

​កិច្ចប្រជុំ​ដែល​មាន​បណ្តាល​ប្រទេស​ទាំង​ ២៧​ ចូលរួម​នេះ​ គឺជា​កិច្ចប្រជុំ​ដ៏​ធំ​ដំបូង​របស់​សហភាព​អឺរ៉ុប​ ខណៈ​ចក្រភព​អង់គ្លេស​គ្មាន​វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ​នេះ​ទេ​។​

អធិការបតី​អា​ល្លឺ​ម៉​ង់​ លោកស្រី​ អង់​ហ្គើ​ឡា​ ម៉ាក់​គែល​(Angela​ Merkel)​ និង​លោក​ប្រធានាធិបតី​បារាំង​  Francois​ Hollande​ បានឱ្យ​ដឹង​ថា​ វិបត្តិ​ចំណាកស្រុក​គឺជា​បញ្ហា​សំខាន់​។​ លោក​ហូ​ឡង់​និយាយ​ថា​៖​ «​យើង​មិន​បាន​គេច​ពី​អ្វី​នោះ​ទេ​»​។​ «​យើង​បាន​សម្រេចចិត្ត​ថា​ការ​រួម​គ្នា​។​ យើង​ត្រូវ​តែ​ដោះស្រាយ​ជាមួយនឹង​បញ្ហា​ចំណាកស្រុក​ ខណៈ​មានការ​ស្នើ​ឱ្យ​គោរព​សិទ្ធិ​ជ្រកកោន​»​។​

​តែ​យ៉ាងណា​ភាព​តានតឹង​លើ​បញ្ហា​ជន​ចំណាកស្រុក​ បាន​កើត​មាន​នា​កិច្ចប្រជុំ​នោះ​។​

​ប្រទេស​ស្លូ​វ៉ា​គី​ ប្រទេស​ហុង​គ្រី​ សាធារណរដ្ឋ​ឆែក​ និង​ប៉ូ​ឡូញ​ បាន​បដិសេធ​មិន​ទទួលយក​កូតា​ពី​សហភាព​អឺរ៉ុប​ សម្រាប់​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​លំនៅ​ដ្ឋា​ន​ រួម​មាន​ជនភៀសខ្លួន​ជា​ច្រើន​មក​ពី​ប្រទេស​ស៊ី​រី​។​

​ប្រទេស​ទាំងនេះ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ក្នុង​ការ​ទទួលយក​កូតា​ជនភៀសខ្លួន​ពី​ប្រទេស​ក្រិ​ច​ និង​អ៊ី​តា​លី​ ប្រមាណ​ ១៦​ម៉ឺន​ជំរំ​ ដែល​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីតាំង​៕​ប្រភព​៖BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x