en     km
en     km

ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​ ២០​ នាក់​នៅ​ប៉ា​គី​ស្ថាន​

Share

​ប៉ា​គី​ស្ថាន​៖ ​ក្រុម​មន្ត្រី​ប៉ូលិស​និយាយ​ថា​ មនុស្ស​យ៉ាង​ណាស់​ ២០​ នាក់​ស្លាប់​ និង​ជាង​ ៣០​ នាក់​ផ្សេង​ទៀត​រង​របួស​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​ កញ្ញា​ ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​គ្រាប់​ ខណៈ​ដែល​ពលរដ្ឋ​កំពុង​អធិដ្ឋាន​នៅ​វិហារ​អ៊ី​ស្លា​ម​មួយ​កន្លែង​ ស្ថិត​នៅ​តំបន់​កុលសម្ព័ន្ធ​ភាគ​ពាយ័ ព្យ​ប្រទេស​ប៉ា​គី​ស្ថាន​។​

កម្លាំងសន្តិសុខកំពុងរឹតបណ្តឹងកន្លែងកើតហេតុ។រូបភាពពីReuters
កម្លាំងសន្តិសុខកំពុងរឹតបណ្តឹងកន្លែងកើតហេតុ។រូបភាពពីReuters

​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​ កើតឡើង​នៅ​ភូមិ​ Butmaina​ ក្នុងស្រុក​ដែល​មាន​ពួក​កុលសម្ព័ន្ធ​រស់នៅ​ឈ្មោះ​ថា​ Mohmand​ គឺ​នៅ​ជាប់​ព្រំដែន​ប្រទេស​អា​ហ្គា​នី​ស្ថាន​ ដែល​ជា​កន្លែង​កងទ័ព​ត្រូវ​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​។​

​នាយក​រដ្ឋមន្ត្រី​លោក​ ណា​វ៉ា​ ហ្សា​រី​ស​(Nawaz​ Sharif)​ បាន​ចេញ​មក​ថ្កោលទោស​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​ បែក​នេះ​ ដោយ​លោក​និយាយ​ថា​ រដ្ឋា ភិបាល​នៅ​តែ​រឹង​មាំ​ និង​បន្ត​ការ​ប្រយុទ្ធ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ប៉ះ​បោរ​។​

​នៅ​ពុំ​ទាន់​មានការ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​នៅឡើយ​នោះ​ទេ​ ប៉ុន្តែ​ក្រុម​តា​លី​បង់​ ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ ធ្លាប់​បាន​វាយប្រហារ​មក​លើ​គោលដៅ​មួយ​ចំនួន​ជា​រឿយៗ​ ដូច​ជា​នៅ​តុលា​ ការ​ សាលារៀន​ និង​វិហារ​អ៊ិ​ស្លា​ម​ជាដើម​។​

​កាលពី​ថ្ងៃ​ទី​ ០២​ ខែកញ្ញា​យ៉ាងតិច​ណាស់​មាន​មនុស្ស​ ១៤​ នាក់​ ស្លាប់​ និង​ជាង​ ៥០​ នាក់​ផ្សេង​ទៀត​រង​របួស​ បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បាន​វាយប្រហារ​ទៅ​លើ​ស្ថាប័ន​តុលាការ​ នៅ​ក្នុង​ទីក្រុង​ ប៉ា​គី​ស្ទេ​រ​នី​(Pakistani)​។​

​យោង​តាម​ទិន្នន័យ​ភេរវកម្ម​ពី​តំបន់​អាស៊ី​ខាងត្បូង​បានឱ្យ​ដឹង​ថា​ មាន​ជន​ស៊ី​វិល​ ៤៥៧​នាក់​ និង​កងកម្លាំង​សន្តិសុខ​ ១៨២​នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ ចាប់ពី​ថ្ងៃ​ទី​ ១​ ខែមករា​ ដល់​ថ្ងៃ​ទី​ ១១​ ខែកញ្ញា​ឆ្នាំ​ ២០១៦​។​ តែ​យ៉ាងណា​អ្នក​ស្លាប់​ និង​អ្នក​រង​បួស​ បាន​ថយ​ចុះ​តិច​ជាង​មុន​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៥​ ៕

Share

Image
Image
Image