ប៉ាគីស្ថាន៖ ក្រុមមន្ត្រីប៉ូលិសនិយាយថា មនុស្សយ៉ាងណាស់ ២០ នាក់ស្លាប់ និងជាង ៣០ នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃសុក្រទី១៦ កញ្ញា ដោយការបំផ្ទុះគ្រាប់បែកអត្តឃាតមួយគ្រាប់ ខណៈដែលពលរដ្ឋកំពុងអធិដ្ឋាននៅវិហារអ៊ីស្លាមមួយកន្លែង ស្ថិតនៅតំបន់កុលសម្ព័ន្ធភាគពាយ័ ព្យប្រទេសប៉ាគីស្ថាន។
ការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ កើតឡើងនៅភូមិ Butmaina ក្នុងស្រុកដែលមានពួកកុលសម្ព័ន្ធរស់នៅឈ្មោះថា Mohmand គឺនៅជាប់ព្រំដែនប្រទេសអាហ្គានីស្ថាន ដែលជាកន្លែងកងទ័ពត្រូវវាយប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធតាលីបង់។
នាយករដ្ឋមន្ត្រីលោក ណាវ៉ា ហ្សារីស(Nawaz Sharif) បានចេញមកថ្កោលទោសចំពោះការបំផ្ទុះគ្រាប់ បែកនេះ ដោយលោកនិយាយថា រដ្ឋា ភិបាលនៅតែរឹងមាំ និងបន្តការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការប៉ះបោរ។
នៅពុំទាន់មានការអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះនៅឡើយនោះទេ ប៉ុន្តែក្រុមតាលីបង់ ក្នុងប្រទេសប៉ាគីស្ថាន ធ្លាប់បានវាយប្រហារមកលើគោលដៅមួយចំនួនជារឿយៗ ដូចជានៅតុលា ការ សាលារៀន និងវិហារអ៊ិស្លាមជាដើម។
កាលពីថ្ងៃទី ០២ ខែកញ្ញាយ៉ាងតិចណាស់មានមនុស្ស ១៤ នាក់ ស្លាប់ និងជាង ៥០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានវាយប្រហារទៅលើស្ថាប័នតុលាការ នៅក្នុងទីក្រុង ប៉ាគីស្ទេរនី(Pakistani)។
យោងតាមទិន្នន័យភេរវកម្មពីតំបន់អាស៊ីខាងត្បូងបានឱ្យដឹងថា មានជនស៊ីវិល ៤៥៧នាក់ និងកងកម្លាំងសន្តិសុខ ១៨២នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសប៉ាគីស្ថាន ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៦។ តែយ៉ាងណាអ្នកស្លាប់ និងអ្នករងបួស បានថយចុះតិចជាងមុនបើប្រៀបធៀបទៅនិងឆ្នាំ២០១៥ ៕