en     km
en     km

ជប៉ុន​ចាប់ដៃ​ជាមួយ​អា​មេ​រិ​ក​ យ៉ាង​រឹង​មាំ​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​នៅ​អាស៊ី​

Share

ភ្នំពេញ៖រដ្ឋមន្ដ្រី​ការពារ​ជាតិ​នៃ​ប្រទេស​ជប៉ុន​ Tomomi​ Inada​ បាន​និយាយ​ថា​ ជប៉ុន​នឹង​បង្កើត​សកម្មភាព​ខ្លាំង​ថែម​ទៀត​ តាម​រយះ​ការ​ល្បាត​សមុទ្រ​ និង​ហ្វឹកហ្វឺន​ នាវាចរ​សមុទ្រ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ និង​សមុទ្រ​ចិន​ខាងកើត​។​

boat-polic
លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​សុន្ទរកថា​ មួយ​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ដ្រ​និង​អន្ដរជាតិ​ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​១៥​កញ្ញា​ ម្សិលមិញ​នេះ​។​

​លោក​ Inada​ បាន​បញ្ជាក់​ថា​ ប្រទេស​ជប៉ុន​ បង្កើន​ការពារ​សន្ដិសុខ​របស់​ខ្លួន​ គឺ​ ដូច​សហរដ្ឋអាមេរិក​ផង​ដែរ​ ដែល​បារម្ភ​អំពី​ជម្លោះដែនសមុទ្រ​នៃ​តំបន់​អាស៊ី​ ជា​ពិសេស​សមុទ្រ​ចិន​ខាងត្បូង​។​ ប្រទេស​ជប៉ុន​ផង​ដែរ​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​ លើ​ដែនសមុទ្រ​ចិន​ខាងកើត​។​

​លោក​រដ្ឋមន្ដ្រី​ Inada​ បាន​បញ្ជាក់​ទៀត​ថា​ ជប៉ុន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ សហរដ្ឋអាមេរិក​ ដែល​ធ្វើ​អោយ​មាន​នាវាចរ​ ដោយ​សេរី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ គឺ​ ព្រោះតែ​វា​អនុលោម​ទៅ​តាម​ច្បាប់​សមុទ្រ​អន្ដរជាតិ​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​រដ្ឋមន្ដ្រី​ជប៉ុន​ សេត​វិមាន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ​ដោយ​ចាត់​ទុក​ជប៉ុន​ គឺជា​សម្ព័ន្ធមិត្ត​ខ្លាំង​មួយ​ដើម្បី​ សន្ដិភាព​ ស្ថេ​រ​ភាព​តំបន់​៕​ប្រភព​:​ CNA ​

Share

Image Not Found
Image

ព័ត៌មានទាក់ទង