en     km
en     km

លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ អំពាវនាវ​ឱ្យ​អ្នក​វិនិយោគទុន​អា​មេ​រិ​ក​ មក​ដាក់​ទុន​នៅ​ប្រទេស​ភូមា​

Share

​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ មេដឹកនាំ​នៃ​ប្រទេស​ភូមា​បាន​ទទូច​ឱ្យ​អ្នក​វិនិយោគទុន​ សហរដ្ឋអាមេរិក​ ចាប់អារម្មណ៍​ដាក់​ទុន​រកស៊ី​ នៅ​ក្នុង​ប្រទេស​របស់​លោកស្រី​ ដែល​លោកស្រី​ថា​ ជា​ការ​ឆ្លងកាត់​អន្ដរកាល​ ការងារ​នយោបាយ​លោកស្រី​ ឆ្ពោះទៅ​រក​ប្រជាធិបតេយ្យ​ពេញលេញ​ និង​ការ​អភិវឌ្ឍន៍​ប្រទេស​។​

suchi-bama
តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​ទទួល​អាហារ​ ពេល​ល្ងាច​ ជាមួយ​អ្នក​វិនិយោគទុន​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ម្សិលមិញ​។​

​លោកស្រី​ បាន​ថ្លែង​ថា​ ប្រទេស​ភូមា​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ ប៉ុន្ដែ​ប្រទេស​នេះ​ មាន​ប្រជាជន​ជាង​៥០​លាន​នាក់​ និង​មាន​ធនធានធម្មជាតិ​គ្រប់គ្រាន់​ដើម្បី​ទាក់ទាញ​ការ​វិនិយោគទុន​ ពី​ បរទេស​។​

​លោកស្រី​ បាន​បញ្ជាក់​ទៀត​ថា​ ដើម្បី​អោយ​ការងារ​ឆ្លងកាត់​អន្ដរកាល​នយោបាយ​ មួយ​មាន​ប្រសិទ្ធិ​ភាព​ថាមពល​ គឺ​ គេ​ត្រូវ​រំពឹង​ទៅ​លើ​ការ​អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​។​

​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ បាន​ថ្លែង​ដូចនេះ​ គឺ​ភ្លាមៗ​បន្ទាប់​ពី​សភា​អា​មេ​រិ​ក​ និង​ប្រធានាធិបតី​អូ​បា​ម៉ា​ បាន​សម្រេច​លុប​ចោល​ទាំងស្រុង​ លើ​ប្រទេស​អតីត​របប​យោធា​មួយ​នេះ​ ដែល​អា​មេ​រិ​កបាន​ដាក់ចុះ​តាំងពី​ឆ្នាំ​១៩៩៧៕​ប្រភព​:CNA ​

Share

Image
Image
Image