លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំនៃប្រទេសភូមាបានទទូចឱ្យអ្នកវិនិយោគទុន សហរដ្ឋអាមេរិក ចាប់អារម្មណ៍ដាក់ទុនរកស៊ី នៅក្នុងប្រទេសរបស់លោកស្រី ដែលលោកស្រីថា ជាការឆ្លងកាត់អន្ដរកាល ការងារនយោបាយលោកស្រី ឆ្ពោះទៅរកប្រជាធិបតេយ្យពេញលេញ និងការអភិវឌ្ឍន៍ប្រទេស។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia លោកស្រី អ៊ុង សានស៊ូជី បានថ្លែងដូចនេះ នៅក្នុងពិធីទទួលអាហារ ពេលល្ងាច ជាមួយអ្នកវិនិយោគទុនអាមេរិក កាលពីថ្ងៃម្សិលមិញ។
លោកស្រី បានថ្លែងថា ប្រទេសភូមាជាប្រទេសក្រីក្រមួយនៅអាស៊ីអាគ្នេយ៍ ប៉ុន្ដែប្រទេសនេះ មានប្រជាជនជាង៥០លាននាក់ និងមានធនធានធម្មជាតិគ្រប់គ្រាន់ដើម្បីទាក់ទាញការវិនិយោគទុន ពី បរទេស។
លោកស្រី បានបញ្ជាក់ទៀតថា ដើម្បីអោយការងារឆ្លងកាត់អន្ដរកាលនយោបាយ មួយមានប្រសិទ្ធិភាពថាមពល គឺ គេត្រូវរំពឹងទៅលើការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ប្រទេស។
លោកស្រី អ៊ុង សានស៊ូជី បានថ្លែងដូចនេះ គឺភ្លាមៗបន្ទាប់ពីសភាអាមេរិក និងប្រធានាធិបតីអូបាម៉ា បានសម្រេចលុបចោលទាំងស្រុង លើប្រទេសអតីតរបបយោធាមួយនេះ ដែលអាមេរិកបានដាក់ចុះតាំងពីឆ្នាំ១៩៩៧៕ប្រភព:CNA