loader

ធនាគារ​ស្រូវ​ប្រកាស​ឱ្យ​កសិករ​ ឈប់​លក់​ស្រូវ​​សើម​សែន​ក្រអូបឱ្យ​ឈ្មួញ​ក្រោម​តម្លៃ​ ៨៤០​រៀល​ ក្នុង​មួយ​គីឡូក្រាម

ធនាគារ​ស្រូវ​កម្ពុជា​ បាន​ប្រកាស​ឱ្យ​កសិករ​ក្នុង​ខេត្តបាត់ដំបង​ ពោធិសាត់​ និង​បន្ទាយ​មាន​ជ័យ​ ឈប់​លក់​ស្រូវ​សែន​ក្រអូប​សើម​ ទៅ​ឱ្យ​ឈ្មួញ​ ក្នុង​តម្លៃ​ក្រោម​ ៨៤០​រៀល​ ឬ​ស្មើនឹង​៧​បាត​ក្នុង​មួយ​គីឡូក្រាម​ ដោយ​ធនាគារ​នេះប្រកាស​ទិញ​ស្រូវសើម​សែន​ក្រអូប​​ ក្នុង​តម្លៃ​ចាប់​ ៨៤០​រៀល​ ឡើង​ទៅ​ ក្នុង​មួយ​គីឡូក្រាម​ ពី​កសិករ​ផ្ទាល់​នៅ​នឹង​ស្រែ​តែ​ម្តង​។​ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ធនាគារ​ស្រូវ​ ចេញ​កាលពី​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ម្សិលមិញ​។​

rice-cam
​ជាមួយ​គ្នា​នេះ​ធនាគារ​ស្រូវ​ ប្រកាស​ទិញ​ស្រូវ​សែន​ក្រអូប​សើម​ក្នុង​តម្លៃ​ចាប់ពី​ ៩០០​រៀល​ ក្នុង​មួយ​គីឡូក្រាម​ ពី​កសិករ​ដែល​យក​មក​លក់​ នៅ​ទីតាំង​ធនាគារ​ស្រូវ​(​កម្ពុជា​)​ ភី​អិ​ល​ស៊ី​ផ្ទាល់​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវជាតិ​៥​ ភូមិ​ព្រៃ​កូន​សេក​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​

​ធនាគារ​ស្រូវ​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​កសិករ​ដែល​មិន​ចង់​លក់​ស្រូវ​ អាច​ដឹកស្រូវ​មក​ស​ម្ងួ​ត​ និង​ទុក​ផ្ញើ​នៅ​ធនាគារ​ស្រូវ​បាន​។​

​សេចក្តីជូនដំណឹង​របស់​ធនាគារ​ស្រូវ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ធនាគារ​ស្រូវ​បាន​និង​កំពុង​ធ្វើ​កិច្ចសហការ​គាំទ្រ​ ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុង​ការ​ដឹកស្រូវ​មក​បញ្ចាំ​ស្តុក​ទុក​ នៅ​ធនាគារ​ស្រូវ​ និង​ទិញ​កាត់​ស្រូវ​ពី​ធនាគារ​ស្រូវ​បញ្ចាំ​ស្តុក​ទុក​ ដោយ​ទទួល​បាន​ប្រាក់​កម្ចី​៧០%​ពី​ធនាគារ​ស្រូវ​។​ ជាមួយ​គ្នា​នេះ​ ធនាគារ​ស្រូវ​នឹង​ជួយ​ទិញ​អង្ករ​ពី​រោង​ម៉ាស៊ីនកិនស្រូវ​ ស្តុក​ទុក​លក់​បញ្ចាំ​សម្រាប់​អ្នក​នាំ​ចេញ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x