ចិន៖ ព្យុះ Meranti បានចាប់ផ្ដើមវាយបក់ដោយល្បឿនខ្លាំងបំផុត ២២៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង សំដៅទៅកាន់ ខេត្ត Xiamen នៃភាគខាងត្បូងប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់កោះតៃវ៉ាន់ ដោយសម្លាប់មនុស្សម្នាក់ នឹងធ្វើអោយផ្ទះកន្លះលានខ្នងមិនមានអគ្គិសនីប្រើប្រាស់។
តាមទីភ្នាក់ងារសារព័ត៌មាន AFP ជើងហោះហើរ និងសេវាកម្ម រថភ្លើងជាច្រើននៅភាគខាងត្បូងប្រទេសចិន ត្រូវបានលុបចោល ខណៈអ្នកដំណើររាប់ពាន់នាក់ បានស្ទះកកកុញ។
អ្នកឧតុនិយមម្នាក់ឈ្មោះ Hsieh Pei-yun បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ព្យុះដ៏កំណាចនេះ បានវាយបក់ចូលកោះតៃវ៉ាន់កាលពីថ្ងៃម្សិលមិញនោះ គឺ ព្យុះនេះមានកម្លាំងខ្លាំងបំផុតដោយធ្វើអោយ លំនៅឋានអ្នកស្រុកជាច្រើនខូចខាត មនុស្សម្នាក់ស្លាប់ និងរបួស ៣៨នាក់៕ ប្រភព:AFP