en     km
en     km

សមត្ថកិច្ច​ យក​សាលក្រម​ផ្តន្ទាទោស​លោក​ កឹ​ម​ សុខា​ ទៅ​បិទ​នៅ​មុខ​ផ្ទះ​លោក​

Share

ភ្នំពេញ៖ សមត្ថកិច្ច​ខណ្ឌទួលគោក​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ បាន​យក​លិខិត​ឱ្យដំណឹង​ពី​សាលក្រម​ផ្តន្ទាទោស​ លោក​ កឹ​ម​ សុខា​ ទៅ​បិទមុខ​ផ្ទះ​របស់​លោក​ ដែល​ស្ថិត​នៅផ្ទះ​លេខ​ ៩៧​ ផ្លូវ​៣១៣​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

 ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​  លោក​ កឹ​ម​ សុខា
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

លិខិត​ឱ្យដំណឹង​ពី​សាលក្រម​ ដែល​មាន​លោក​ សៀង​ សុខ​ ជា​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ប្រាប់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ លោក​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ កំណត់​ ០៥​ ខែ​ និង​ពិន័យ​ប្រាក់​ ៨០​ម៉ឺន​រៀល​ ពី​បទ​បដិសេធ​ ក្នុង​ការ​ចូលខ្លួន​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែឧសភា​ ឆ្នាំ​២០១៦​។​

​លិខិត​ដដែល​បញ្ជាក់​ សា​ម៉ី​ខ្លួន​មាន​សិទ្ធិ​ចូល​មក​ប្តឹង​ឧទ្ធរណ៍​ ក្នុង​រយៈពេល​មួយ​ខែ​ គិត​ពី​ថ្ងៃ​បាន​ទទួល​លិខិត​ជូនដំណឹង​នេះ​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ លោក​ សំ​ សុ​គង់​ មេធាវី​ លោក​ កឹ​ម​ សុខា​ បាន​ ផ្ដល់​បទ​សម្ភាសន៍​ ឱ្យ​វិទ្យុ​ស្ត្រី​ថា​ លោក​និង​ក្រុម​មេធាវី​ លោក​ កឹ​ម​ សុខា​ ៤​រូប​ទៀត​ នឹង​ដាក់​បណ្ដឹងឧទ្ធរណ៍​ ករណី​នេះ​ ទៅ​សាលាឧទ្ធរណ៍​នៅ​ពេល​ ឆាប់ៗ​នេះ​។​

​ករណី​នេះ​ដែរ​ ប្រធាន​ស្តីទី​គណបក្សប្រឆាំង​រូប​នេះ​ បាន​ឃុំ​ខ្លួនឯង​ អស់​រយៈពេល​ ជាង​បី​ខែ​។​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រមាន​ ថា​នឹង​ធ្វើ​មហា​បាតុកម្ម​ ប្រឆាំង​នឹង​សាលក្រម​នេះ​។​

​សូម​ជម្រាប​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​បដិសេធ​មិន​ចូលខ្លួន​ បន្ទាប់​ពី​តុលាការ​ បាន​កោះហៅ​លោក​ក្នុង​នាម​ជា​សាក្សី​ ករណី​រឿង​ស្នេហា​លួចលាក់​ ដែល​គេ​សង្ស័យ​លោក​ជាមួយ​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​៕​

Share

ព័ត៌មានទាក់ទង

Image