en     km
en     km

គ​.​ជ​.​ប​៖​ ខ្មែរឥស្លាម​អាច​ទទូរ​ក្រ​ម៉ា​ និង​ពាក់មួក​កន្តឹប​ថតរូប​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

​ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ បាន​អនុញ្ញាតិ​ ឲ្យ​សាសនិក​ខ្មែរឥស្លាម​ទាំងអស់​អាច​ទទូរ​ក្រ​ម៉ា​ និង​ពាក់មួក​កន្តឹប​ថតរូប​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​ជា​ផ្នែក​មួយ​ គោរព​ទៅ​តាម​ទំនៀមទំលាប់​ សាសនា​ ឥ​ស្លា​ម​។​


អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា
អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ចុះ​កាលពី​ថ្ងៃ​ទី​ ១២​ ខែកញ្ញា​។​

​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ជូនដំណឹង​ដល់​មន្ត្រី​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ រាជធានី​ ខេត្ត​ ទាំងអស់​ស្តី​ពី​ការ​អនុញ្ញាតិ​អោយ​ សាសនិក​ ឥ​ស្លា​ម​នារី​ ទទូរ​ក្រ​ម៉ា​ និង​បុរស​អាច​ពាក់​ កន្តឹប​ ពេល​ថតរូប​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ បាន​បញ្ជាក់​បន្ថែម​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​អនុញ្ញាតិ​ឲ្យ​សាសនិកជន​ខ្មែរឥស្លាម​ទទូរ​ក្រ​ម៉ា​ និងពាក់​មួក​កន្តឹប​ថតរូប​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តែ​មិនអាច​ឲ្យ​ពាក់​បិទមុខ​ជិត​ឃើញ​ត្រឹមប្រឡង់​ភ្នែក​នោះ​ទេ​។​

​លោក​ ហង្ស​ ពុទ្ធា​៖«​ពាក់​កន្តឹប​ បិទ​បាំង​បន្តិចបន្តួច​បាន​ ប៉ុន្តែ​បិទ​បាំង​ទុក​តែ​ប្រឡង​ភ្នែក​គឺ​ មិន​អាច​ទទួលយក​បាន​។​ តាម​ពិត​ក្នុង​ន័យ​សម្របសម្រួល​ ធ្វើ​យ៉ាងណា​បង្ហាញ​អត្តសញ្ញាណ​ឲ្យ​បាន​ច្បាស់​ សំគាល់​បាន​អត្ត​ស​ញ្ញ​ណ​គឺ​ គ​.​ជ​.​ប​ ទទួលយក​បាន​ហើយ​ ប៉ុន្តែ​ដោយឡែក​ប្រសិនបើជា​ការ​បិទ​បាំង​បែប​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អត្តសញ្ញាណ​ របស់​បុគ្គល​ ក៏​ គ​.​ជ​.​ប​ មិន​អនុញ្ញាតិ​បាន​ទេ​ »​។​

​ជុំវិញ​បញ្ហា​នេះ​ ប្រធាន​ចលនា​ខ្មែរឥស្លាម​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ី​សា​ អូ​ស្មាន​ បាន​អបអរសាទរ​។​ លោក​បន្ត​ថា​ ក្នុង​រយៈពេល​ជាង​ ១០​ ថ្ងៃនេះ​ តាម​ការ​ប៉ាន​ប្រមាណ​ មាន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​នៅ​ក្នុង​ចំណោម​ប្រមាណ​ ៣​ទៅ​៤​សែន​នាក់​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ប្រមាណ​ ១០​ ភាគរយ​។​

​លោក​ អ៊ី​សា​ អូ​ស្មាន​៖«​ឥឡូវ​លឺដំណឹង​អ​ញ្ចឹ​ង​វា​ជា​រឿង​មួយ​ប្រសើរ​មែន​តែ​ន​ដែល​ ខ្ញុំ​សប្បាយចិត្ត​ ហើយ​សាសនិក​ឥ​ស្លា​ម​នៅ​ស្រុក​ខ្មែរ​ទាំង​គាំទ្រ​ ទទួលយក​ដោយ​សប្បាយ​បំផុត​ហើយ​ សង្កេត​មើល​បាន​ប្រហែលជា​១០​ ទៅ​ ២០​ ភាគរយ​ប៉ុណ្ណឹង​»​។​

​បើ​តាម​អគ្គលេខាធិការ​ គ​.​ជ​.​ប​ លោក​ ទេព​ នី​ថា​ ថ្លែង​នៅ​ក្នុង​សាលសន្និសីទ​ គ​.​ជ​.​ប​ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ កាលពី​ម្សិលមិញ​បញ្ជាក់​ថា​ ចាប់តាំងពី​ថ្ងៃ​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ រហូត​មក​ដល់​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ មាន​ប្រជាពលរដ្ឋ​ជិត​ ២​ លាន​នាក់​ បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ ប្រជាពលរដ្ឋ​ប្រមាណ​ ៨​ លាន​នាក់​ទៀត​ មិន​ទាន់​នាំ​គ្នា​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង