en     km
en     km

សមាគម​សិល្បៈ​ហ្វ៊ូ​ណ​ន​ នឹង​រៀបចំ​ពិធី​អបអរសាទរ​ខួប​១៣​ឆ្នាំ​នៃ​របាំ​ព្រះរាជ​ទ្រព្យ​

Share

ភ្នំពេញ៖ គណៈកម្មការ​បុណ្យ​បេតិកភណ្ឌ​នៃ​សមាគម​សិល្បៈ​ហ្វ៊ូ​ណ​ន​ នឹង​រៀបចំ​អបអរសាទរ​ខួប​ទី​១៣​ឆ្នាំ​ នៃ​របាំ​ព្រះរាជ​ទ្រព្យ​ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​ ចូល​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​ ដោយ​ អង្គការ​ UNESCO​ ។​

lakhorn15
តាម​សេចក្ដីជូនដំណឹង​គណៈកម្មការ​បុណ្យ​បេតិកភណ្ឌ​ នៃ​សមាគម​សិល្បៈ​ហ្វ៊ូ​ណ​ន​  ពិធី​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​ ៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ តុលា​។​

​គោលបំណង​នៃ​ពិធី​នេះ​ គឺ​ ដើម្បី​ប្រមូល​ថវិការ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ខេត្តសៀមរាប​ដែល​ជួប​ការ​ខ្វះខាត​ថវិកា​។​ ជា​ពិសេស​គឺ​ដើម្បី​ចូលរួម​អភិរក្ស​ និង​អភិវឌ្ឍ​វប្បធម៌​ អរិយធម៌​ដ៏​មាន​តម្លៃ​របស់​ជាតិខ្មែរ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​ ជា​និរន្ត​។​

​តាម​សេចក្ដីជូនដំណឹង​ដដែល​នេះ​ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​លើកតម្កើង​ការ​ផ្សព្វផ្សាយ​ វប្បធម៌​ឲ្យ​កាន់តែ​មាន​ភាព​ល្បីល្បាញ​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ​ និង​ជួយ​ឲ្យ​យុវជន​ខ្មែរ​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​ទម្រង់​សិល្បៈ​នីមួយៗ​ តាម​រយៈ​សិក្ខាសាលា​ធ្វើ​បទ​បង្ហាញ​ ព្រមទាំង​ការ​សម្តែង​។​

lakhorn15-1ក្នុង​កម្មវិធី​នេះ​ក៏​មានការ​សម្តែង​ នូវ​ទម្រង់​ល្ខោនស្បែក​ធំ​ ល្ខោនខោល​ របាំ​ព្រះរាជ​ទ្រព្យ​ និង​ ទម្រ​ង​សិល្បៈ​ផ្សេង​ទៀត​ដូច​ជា​ ឧបករណ៍​គេ​ន​ ក្រុម​តន្ត្រី​ថូន​ និង​ឧបករណ៍​តន្ត្រីបុរាណ​ផ្សេងៗ​ទៀត​។​

​តាម​សេចក្ដីជូនដំណឹង​ ព្រឹត្តិការណ៍​នេះ​ ក៏​ដើម្បី​ ចូលរួម​អបអរសាទរ​ ព្រះរាជ​ពិធី​គ្រងរាជ្យសម្បត្តិ​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​ សីហ​មុនី​ ផង​ដែរ​៕​

Share

Image
Image
Image