loader

ក្រុម​ Peace​ Corps​ អា​មេ​រិ​ក​ ៦៩​ នាក់​នឹង​ធ្វើ​ពិធី​ស្បថ​ដើម្បី​បំពេញការងារ​នៅ​កម្ពុជា​

ភ្នំពេញ៖ ​ឯកអគ្គរដ្ឋទូត​ អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កម្ពុជា​ លោក​ William​ Heidt​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ថា​ ជនជាតិ​អា​មេ​រិ​ក​ចំនួន​ ៦៩​ នាក់​ ដែល​ជា​សមាជិក​ថ្មី​នៃ​ក្រុម​ទី​ ១០​ អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ Peace​ Corp​ នៅ​កម្ពុជា​នឹង​ធ្វើ​ពិធី​ស្បថ​បំពេញការងារ​នៅ​កម្ពុជា​។​us15
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​  ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ស្ថានទូត​សហរដ្ឋអាមេរិក​ នឹង​រៀបចំ​ពិធី​ស្បថ​ដល់​ក្រុម​ទីភ្នាក់ងារ​ Peace​ Corp​ នៅ​ថ្ងៃ​សុក្រ​ទី​១៦​កញ្ញា​នេះ​។​

​ការ​រៀបចំ​ពិធី​ស្បថ​របស់​ទីភ្នាក់ងារ​ Peace​ Corp​ នេះ​ នឹង​ធ្វើ​ទ្បើ​ង​នៅ​សណ្ឋាគារ​ Himawari​ ព្រឹក​ថ្ងៃ​ទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​ វេលា​ម៉ោង​ ៨​ :​ ៣០​នាទី​ព្រឹក​។​

​សូម​ជំរាប​ថា​ ទីភ្នាក់ងារ​ Peace​ Corp​ បាន​បង្កើត​ទ្បើ​ង​នៅ​ក្នុង​ឆ្នាំ​ ១៩៦១​ ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ John​ F.Kennedy​។​ ការ​បង្កើត​ទីភ្នាក់ងារ​នេះ​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​សន្តិភាព​ និង​មិត្តភាព​ក្នុង​ពិភពលោក​។​ បន្ថែម​ពី​នេះ​ទៀត​នោះ​គឹ​ដើម្បី​កសាង​សមត្ថភាព​របស់​មនុស្ស​ ស្រី​ នៅ​ក្នុង​ប្រទេស​ដែល​មានការ​ពាក់ព័ន្ធ​ និង​លើកកម្ពស់​ការ​យល់​គ្នា​ រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ដទៃ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x