loader

សិក្ខា​សាលាយុវជនស្តីពីកីឡា ស្នេហា និង​ការ​អប់រំសតវត្សទី ២១

ភ្នំពេញ៖ សិក្ខាសាលាយុវជនស្តីពីកីឡា ស្នេហា និងការអប់រំរបស់យុវជនសតវត្សទី ២១ នឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ​១៨ ​ខែ​កញ្ញា ​ឆ្នាំ ​២០១៦ ​ខាង​មុខ​នេះ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ ​(សាខាវិមានឯករាជ្យ) ចាប់ពី​ម៉ោង ៧ ព្រឹក ដល់ ១២ ថ្ងៃត្រង់។​ ​

សិក្ខាសាលារៀប​ចំ​ឡើង​​ក្នុង​គោល​បំណង​​ពង្រឹង​សមត្ថ​ភាព​​យុវ​ជន​​ឲ្យ​​​មាន​​ទំនុក​ចិត្ត​​លើ​​ខ្លួន​ឯង​ ​ស្គាល់​​ខ្លួន​ឯង​​កាន់​តែ​ច្បាស់​ក្នុង​ការ​សម្រេច​ចិត្ត​ផ្សេងៗ​ ព្រមទាំង​នៅ​ក្នុង​សេចក្តី​ស្នេហា​ និងការសិក្សាជាដើម។

youth-event

សិក្ខា​សាលា​យុវជន​នេះ ​នឹងមាន​ការ​ចូលរួម​ចែក​រំលែក​បទ​ពិសោធន៍​ពីវាគ្មិន​ជំនាញ​ជាច្រើ​នរូប​ មាន​ដូចជាលោក ហឿន សំនៀង នាយករង​ខុទ្ទកាល័យ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល​​, លោក កុល​ផេង វ​ឌ្ឍ​នា អ្នកនិពន្ធ​, កញ្ញា នាង សុ​វ៉ាត​នា ឌី​ជេ​វិទ្យុ​ក្នុង​កម្មវិធី​ដោះស្រាយ​វិបត្តិ​ស្នេហា, កញ្ញា សារ៉ា សុខេមា នាយកកម្មវិធី Teach For Cambodia និង​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។

កម្មវិធីរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម ដែលជា​បណ្តាញ​យុវជន​ស្ម័គ្រចិត្ត​បាន​​ប្រមូល​​​ផ្តុំគ្នា​ជាក្រុម​និស្សិត​​ដែល​​មក​ពី​​សាកល​​វិទ្យា​ល័យផ្សេង​ៗ​ចាប់​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៤ ​។  ព័ត៌មាន​បន្ថែម ០១៦ ៧៨ ១៩ ៦៧ / ០៩៦ ៩៤ ៩៩ ០០៩៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x