ក្រុងសេអ៊ូល/ក្រុងប៉េកាំង៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃពុធទី១៤ កញ្ញានេះថា រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេ រិកលោក ចន ឃ៊ែរី(John Kerry) នឹងជួបជាមួយសមភាគីរបស់ខ្លួន គឺជប៉ុន និងកូរ៉េខាងត្បូង នៅទីក្រុងញូវយ៉កនៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីពិភាក្សាឆ្លើយតបទៅនឹងការធ្វើតេស្តនុយក្លេអ៊ែចុងក្រោយរបស់កូរ៉េខាងជើង។
ប្រទេសទាំងបី កំពុងតែជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មយ៉ាងតឹងរឹង លើកូរ៉េខាងជើង បន្ទាប់ពីប្រទេសឯកោមួយនេះ បានសាកល្បងនុយក្លេអ៊ែរលើកទីប្រាំកាលពីថ្ងៃសុក្រ ដែលគេដឹងថា គ្រាប់នុយក្លេអ៊ែរនោះមានឥទ្ធិពលយ៉ាងសម្បើមអស្ចារ្យ។
ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសលោក Yun Byung-se និងសមភាគីរបស់លោកគឺលោក Kerry និងរដ្ឋមន្ត្រីការបរ ទេសជប៉ុន លោក Fumio Kishida នឹងជួបប្រជុំគ្នាក្នុងអំឡុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្កការសហប្រជាជាតិ ដើម្បីពិភាក្សាពីការដាក់សម្ពាធបន្ថែមទៀតលើប្រទេសកូរ៉េខាងជើង។
សហរដ្ឋអាមេរិកចង់ឱ្យចិនធ្វើការងារបន្ថែមទៀត ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិ លោក Ash Carter ដែលជាតួនាទីក្នុងក្របខ័ណ្ឌច្បាប់មួយនៅចុងសប្តាហ៍នេះ ដោយលោក Carter និយាយថា ចិនគួរតែប្រដៅ និងទប់ស្កាត់ប្រទេសជិតខាងរបស់ខ្លួនផង៕ប្រភព៖CNA