en     km
en     km

បទ​សម្ភាសន៍​៖​ CNRP​ ធ្វើ​បាតុកម្ម​ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​ ហើយ​ក៏​ជា​ជម្រើស​ចុង​ក្រោយ

Share

ភ្នំពេញ៖ ​ក្រោយ​ ពី​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ មានទោស​រយៈពេល​៥​ខែ​ តាម​ក្រមព្រហ្មទណ្ឌ​ មាត្រា​៥៣៨​ ករណី​មិន​ចូលខ្លួន​តាម​ដីកាកោះ​។​

លោក អេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់ម្នាក់របស់គណបក្សសង្រ្គោះជាតិ
លោក អេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់ម្នាក់របស់គណបក្សសង្រ្គោះជាតិ

​ជុំវិញ​ បញ្ហា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​ ១២​ កញ្ញា​ ឆ្នាំ​២០១៦​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ នឹង​រៀបចំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ នឹង​សាលក្រម​ដែល​ បាន​សម្រេច​ផ្តន្ទាទោស​លោក​ កឹ​ម​ សុខា​ និង​ ទាមទា​ ឲ្យ​មា​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ ព្រោះ​រឿង​ទាំងនោះ​ជា​រឿង​នយោបាយ​។​

​កាលពី​យប់មិញ​ម៉ោង​ប្រមាណ​ ៨​និង​១២​នាទី​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក​ លោក​ថា​៖​ «​បញ្ជា​ដល់​គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​ត្រៀមខ្លួន​កំចាត់​រាល់​សកម្មភាព​ខុសច្បាប់​ទាំងអស់​ ដើម្បី​ការពារ​នូវ​ភាព​សុខសាន្ត​របស់​ប្រជាជន​។​ ដោយ​តម្លៃ​ណា​ក៏​ដោយ​ គឺ​ត្រូវ​ការពារ​ស្ថេ​រ​ភាព​នយោបាយ​ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឱ្យ​ខាន​តែ​បាន​ ព្រោះ​ វា​ជា​តម្រូវការ​របស់​ជាតិ​ និង​ប្រជាជន​»​។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​លោក​សោកស្ដាយ​ណាស់​ដែល​យប់មិញ​នេះ​ មានការ​ចល័ត​កំលាំងប្រដាប់អាវុធ​នៅ​ខាង​មុខ​ទីស្នាក់ការ​បក្ស​។​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ មាន​ប្រសាសន៍​ថា​មិនមែន​ជា​ជម្រើស​ល្អ​ទេ​ក្នុង​ការ​ធ្វើ​មហា​បាតុកម្ម​តែ​ដោយសារ​គ្មាន​ជម្រើស​។​

policekhmer
លោក​ថា​កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​រង់ចាំ​ការ​វិល​មក​រក​ តុ​ចរចារ​តែ​មិនឃើញ​មាន​ដំណោះស្រាយ​ណាមួយ​សោះ​។​ លោក​បាន​បញ្ជាក់​ថា​ មហា​បាតុកម្ម​នេះ​គ្មាន​បំណង​អ្វី​ផ្សេង​ពី​នេះនោះ​ទេ​។​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​ កញ្ញា​ ច្រឹ​ក​ស្រី​អូន​ និង​ លោក​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​តទៅ​៖

 

Share

ព័ត៌មានទាក់ទង

Image