អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា បានផ្តល់បទសម្ភាសន៍ ឱ្យវិទ្យុស្ត្រីFM102 តាមរយៈខ្សែ ទូរស័ព្ទនៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦នេះថា ចាប់តាំងពីថ្ងៃចុះឈ្មោះបោះឆ្នោត ០១ កញ្ញា ឆ្នាំ២០១៦ រហូតមកត្រឹមថ្ងៃទី ១២ កញ្ញា ម្សិលមិញនេះ គ.ជ.ប ទទួលបានការចុះឈ្មោះបោះឆ្នោត បានចំនួន ១ លាន ៨ សែននាក់ ដែលគិតជាភាគរយ មានចំនួន ១៨,៦៤ ភាគរយ។ ប៉ុន្តែនៅពេលជាមួយគ្នានេះ លោក អះអាងថាគណៈកម្មាការថ្នាក់ខេត្ត សង្កាត់ បានទទួលពាក្យបណ្ដឹងមួយចំនួន ពីអ្នកសង្កេតការណ៍គណបក្សនយោបាយ។
ដើម្បីចង់ដឹងថា តើដំណើរការចុះឈ្មោះបោះឆ្នោត បានដំណើរការយ៉ាងណាហើយនោះសូមស្តាប់ប្រសាសន៍របស់លោក ហង្ស ពុទ្ធា តាមរយៈការសាកសួររបស់លោក ជួន សារ៉េត ដូចតទៅ៖