en     km
en     km

អ្នកនាំពាក្យ​គ​.​ជ​.​ប​៖​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ជិត​២​លាន​នាក់​ហើយ​

Share

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ បាន​ផ្តល់​បទ​សម្ភាសន៍​ ឱ្យ​វិទ្យុ​ស្ត្រី​FM102​ តាម​រយៈ​ខ្សែ​ ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ថា​ ចាប់តាំងពី​ថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ០១​ កញ្ញា​ ឆ្នាំ​២០១៦​ រហូត​មក​ត្រឹម​ថ្ងៃ​ទី​ ១២​ កញ្ញា​ ម្សិលមិញ​នេះ​ គ​.​ជ​.​ប​ ទទួល​បានការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ចំនួន​ ១​ លាន​ ៨​ សែន​នាក់​ ដែល​គិត​ជា​ភាគរយ​ មាន​ចំនួន​ ១៨,៦៤​ ភាគរយ​។​ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ អះអាង​ថា​គណៈ​ក​ម្មា​ការ​ថ្នាក់​ខេត្ត​ សង្កាត់​ បាន​ទទួល​ពាក្យបណ្ដឹង​មួយ​ចំនួន​ ពី​អ្នក​សង្កេតការណ៍​គណបក្ស​នយោបាយ​។​

​ដើម្បី​ចង់​ដឹង​ថា​ តើ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ដំណើរការ​យ៉ាងណា​ហើយ​នោះ​សូម​ស្តាប់​ប្រសាសន៍​របស់​លោក​ ហង្ស​ ពុទ្ធា​ តាម​រយៈ​ការ​សាកសួរ​របស់​លោក​ ជួន​ សា​រ៉េ​ត​ ដូច​តទៅ​៖​ ​


អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា
អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា

 

Share

Image
Image
Image